ពលរដ្ឋរាប់ពាន់នាក់ សប្បាយនឹងចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

David

(ត្បូងឃ្មុំ)៖ នាដើមខែមីនា ជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់សំរាប់ប្រជាពលរដ្ឋនៅស្រុកមេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រម ដែលអ្នកនៅទីនោះតែងហៅថា បឹងធំ ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានា មកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់ ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ឧបករណ៍បុរាណសំរាប់ចាប់ត្រីរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមិនា គ.ស២០១៨ នេះ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.