យុគ ចិន្តា ថតរូបស្ទីលកប់ ជាមួយមិត្ត ញាក់សាច់ នៅកោះសង្សារ ...

ហ្វុង

មានទស្សនិជនភាគច្រើនស្គាល់ច្បាស់ហើយ អំពីពិធីការិនីដ៏មានប្រជាប្រិយភាព និងពោរពេញទៅដោយទេពកោសល្យ អ្នកនាងយុគ ចិន្តា កាន់តែស្រស់ស្អាតក្មេងជាងវ័យខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលអ្នកនាងមានកូនជិតស្មើម្តាយ និងវ័យកាន់តែជ្រេក្តី។

ហើយទស្សនិជនក៏ទទួលស្គាល់ពីស្ទីល តែងខ្លួនរបស់តារារូបនេះដែរ គឺតែងតែស្រស់ស្អាត ជាពិសេសគឺនៅពេលដែល នាងតែងខ្លួនបែបយុវវ័យតែម្តង ធ្វើឲ្យក្មេងៗសុំចាញ់ជាមួយនឹងរាងដ៏ស្រឡូន ស្អាតរបស់នាង។

ជាការពិតណាស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់តារារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់នាង ជាមួយនឹងមិត្តជាមួយនឹងសារដ៏ផ្អែមល្ហែមមួយ ដែលនាងបានបញ្ចេញស្ទីលថតរូបញាក់សាច់តែម្តង ជាមួយនឹងក្បាច់លើកជើង មើលទៅពិតជាទាក់ទាញ និងសប្បាយរីករាយមែនទែន នៅក្នុងដំណើរកម្សាន្តជាមួយមិត្តរបស់នាង មិនត្រឹមតែប៉ុណ្ណោះ នាងក៏បាននិយាយយ៉ាងដូច្នោះ «ស្រលាញ់គ្នាគ្មាននរណាកំណត់ ជឿជាក់លើគ្នាយើងជាអ្នកកំណត់ កោះសង្សារទីកន្លែងដែលយើងប្រាថ្នាទៅដល់ពេលណាចិត្តយើងជំពាក់ ពួកយើងពីរនាក់ក្លាយជាអ្នកជំពាក់ស្នេហ៏កោះសង្សារហើយ! ។

ដូច្នេះហើយ ទើបមានអ្នកគាំទ្រក៏បានសរសើរពីមិត្តភាពរបស់ពួកគេដែលស្រលាញ់គ្នាខ្លាំងបែបនេះ លើសពីនេះសម្រស់របស់នាងនិងមិត្តមើលទៅពិតជាក្មេង បូករួមជាមួយនឹងការថតរូបបែបនេះទៀត បើមិនប្រាប់ថាមានកូនទេ ប្រាកដជាកម្លោះជាច្រើនលង់មិនខាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.