លោក គួច ខេវិន មានពាក្យផ្តាំអ្វីខ្លះ ជូនដល់ប្រព័ន្ធសុខាភិបាលក្នុងស្រុកខ្មែរ …

David

មួយរយៈច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរ នៅតែមិនសូវច្បាស់លាស់ទៅនឹងការទុកចិត្តលើផ្នែកនិងប្រពន្ធ័សុខាភិបាលក្នុងប្រទេសកម្ពុជា ព្រោះតែកន្លងមក គេឃើញមានប្រជាពលរដ្ឋជាច្រើន បានជ្រើសយកមន្ទីរពេទ្រក្នុងប្រទេសជិតខាង ដូចជា​ ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេសល្បីៗជាច្រើនទៀត ជាកន្លែងសម្រាប់ពួកគេទៅព្យាបាលជំងឺ ទោះបីជាដឹងថាការចំណាយខ្ពស់យ៉ាងណាក្តី។

ក្នុងនាមជាអ្នករៀបចំកម្មវិធីសិល្បៈដ៏ឆ្នើមនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ខួច ខេវិន មុននេះបន្តិច ក៏បានផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនាចំពោះផ្នែកសុខាភិបាលនៅក្នុងស្រុកខ្មែរផងដែរ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា:

សុខាភិបាល​នៅកម្ពុជា​ ត្រូវតែខិតខំពង្រឹង គុណភាព​ សេវាកម្ម​ របស់ខ្លួនអោយបានល្អប្រសើរឡើង​ …​ សូមកុំធ្វេសប្រហែស​ជា មួយអ្នកជំងឺ​ ត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវ​ជាមុនសិន​ មុននឹងធ្វើការព្យាបាល​… សូមកុំ ចេះតែប្រើប្រាស់ថ្នាំ​ ឬ ​បន្តោងសេរ៉ូម​ អោយអ្នកជំងឺ​ ដោយមិនចាំ បាច់នោះអោយសោះ!!! ពេលខ្លះចេះតែប្រើប្រា ស់ថ្នាំ ឬ ​ដាក់សេរ៉ូម ​ផ្តេសផ្តាស​ នាំអោយគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺទៅវិញ

សូមកុំអោយខ្មែរយក លុយរាប់លានទៅចាយនៅស្រុកក្រៅ! ! ! លុយមិនស្តាយទេ​…​ ស្តាយកិត្តិយស សុខាភិបាលខ្មែរមិនល្អ 41…41 Health-Care No-Good-Suck!

ការលើកឡើងរបស់ លោក ខួច ខេវិន ក៏ត្រូវបានមហាជនជាច្រើនសម្តែងការគាំទ្រ ហើយក៏សង្ឃឹមថា សុខាភិបាល​នៅកម្ពុជា​នឹងមានគុណភាព​ខ្ពស់ និងសេវាកម្មល្អ ផ្តល់ទំនុកចិត្តពេញលេញជូនប្រជាពលរដ្ឋខ្លួន នៅថ្ងៃខាងមុខ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.