ស្ងាត់ៗ! ពេជ្រ កនិ្នកា តួអង្គ "សិសិ​រដូវក្នុងបេះដូង​" ទៅចាយសម្រស់នៅឯឆ្នេរសមុទ្រ ប្រទេសថៃ!

David

កញ្ញា ពេជ្រ កនិ្នកា ដែលជាតារាសម្តែងពន្លកថី្ម ត្រូវប្រិយមិត្តស្គាល់ច្បាស់ក្នុុងខ្សែភាគយន្ត រឿង​ សសិររដូវក្នុងបេះដូង របស់ ស្ថានីយរសី្មទូរទស្សន៍ហង្សមាស HDTV ហើយបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រ និង នូវប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រជាច្រើន​ ដោយសារតែរូបសម្រស់ ស្រស់ស្អាត ។

បច្ចុប្បន្នគេសង្កេតឃើញថា ពេជ្រ កនិ្នកា នាងហាក់រវល់ខ្លាំង ជាមួយនឹងការងារសិល្បៈ ក្នុងការសម្តែងរឿងថី្មបន្តបន្ទាប់គ្នា របស់ស្ថានីយទូរទស្សន៍ PNN ។ នេះក៏ដោយសារតែ នាងមានទេពកោសល្យ និងសមត្ថភាពខាងផ្នែកសិល្បៈ ទើបធ្វើឲ្យនាងមានការមមាញឹកបែបនេះ។

បើទោះបីជារវល់យ៉ាងណាក្តី ថី្មៗនេះផងដែរ កញ្ញា ពេជ្រ កនិ្នកា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីFacebook របស់ខ្លួន ដែលរូបទាំងនោះ គឹជាពេលនាងបានទៅដើរលំហែនៅមាត់សមុទ្រ នាប្រទេសថៃ ។

ពិតណាស់ បើក្រឡេកមកមើល ពីរូបសម្រស់របស់នាង សំចាយរាងនៅឯមាត់សមុទ្រនេះវិញ គឺពិតជាស្រស់ស្អាតមិនធម្មតា និងគួរឲ្យស្រលាញ់ខ្លាំងណាស់។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីនាងមិនដាច់ពីមាត់ផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.