នាយក្រឹម និង ស្រីលាភ ចេញសម្តែងរួមគ្នាក្រោយទទួលកូនភ្លោះ (វីដីអូ)

David

នាយក្រឹមបន្ទាប់ពីទទួលបានកូនភ្លោះដ៏ស្រស់ស្អាតមក ឥលូវនេះអ្នកទាំងពីរកាន់តែមមារញឹកក្នុងការសម្តែងតាមផលិតកម្ម និង ស្ថានីយទូរស្សន៏ផ្សេងៗ ក្នុងវិស័យសិល្បៈសម្តែងរបៀបកំប្លែង សម្រាប់ផ្តល់នូវភាពសប្បាយរីករាយ​ក្នុងឪកាសចូលឆ្នាំថី្មខាងមុខនេះ។

ត្រឹមត្រូវណាស់ នាយក្រឹម បានដឹកដៃ ស្រីលាភ ថតសម្តែងបទថ្មី ជាមួយនឹង ពេជ្រ សោភា ដំណឹងនេះបានលេចឃើញ នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន របស់ អ្នកនាង ពេជ្រ សោភា បង្ហោះរូបថត មួយសន្លឹកជាមួយនឹងតារាកំប្លែង នាយក្រឹម និងស្រីលាភ រួមជាមួយSTEPផង ហើយនៅលើរូបនោះមានការសរសេរថា៖ «ហាហហាហា បទថ្មី Coming soon សុំចាប់ដៃមួយYES»។

ដូចជាយើងឃើញក្នុងរូបថតហ្នឹងស្រាប់​ ស្រីលាភ ហាក់បីដូចជារឹងមាំ ស្រស់ស្រាយអាចធ្វើការបានជាថ្មី ក្រោយពីសម្រាលកូនភ្លោះតែប៉ន្មានខែសោះ ហើយភាពកំផ្លុកកំប្លែងនៅតែមានដូចដើម។

ម៉្យាងទៀត អ្នកគាំទ្រមានការចាប់អាម្មរណ៏ជាច្រើនហើយ មានក្តីរំពឹង និង​ទន្ទឹងរង់ចាំមើល ការសម្តែងបទចម្រៀងចូលឆ្នាំថ្មី ដែលមានលាយឡំ និងភាពកំផ្លុកកំប្លែកផ្សេងៗ​ ដោយមិនចង់រង់ចាំយូរ ចង់ទស្សនាញា់បៗ។

តោះយើងទៅទស្សនាវិដីអូកំសាន្តក្រៅឆាករបស់ពួកគេ៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.