កប់ទៀតហើយ! អាគាំង ជប់លៀងរាំលេងកំសាន្តជាមួួយបទខ្មែរ (មានវីដេអូ)

CHEN.FONG

ក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលឈានជិតចូលមកដល់នោះគេឃើញតារាចម្រៀងនីមួយៗខិតខំតែងនិពន្ធបទចម្រៀង ប្លែកៗដើម្បីឲ្យការរាំកម្សាន្តនាថ្ងៃចូលឆ្នាំខ្មែរនេះ។ ជាពិសេសតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក Step និងអ្នកនាង ពេជ្រ​ សោភា បានបញ្ចេញបទចម្រៀងជាច្រើន និងទទួលកំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានការចូលទស្សនាពេញបណ្តាញសង្គម និងមានការចាក់រាំកម្សាន្តសឹងតែគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះលោក Step បានសម្តែងអារម្មណ៍រំភើបក្រោយឃើញជនជាតិបរទេសជាច្រើននាក់ បានធ្វើពិធីជប់លៀង ជួបជុំគ្នារាំបទចម្រៀង “មួយកាំពីរកាំ”។ ជាពិសេសមិនត្រឹមតែរាំបទចម្រៀងខ្មែរនោះទេ ថែមទាំងស្លៀកពាក់ខោអាវប្រពៃណីខ្មែរថែមទៀតផង។ ដោយ Step បានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ “WOW!! ជនបរទេស ជប់លៀង ក៏រាំបទខ្មែរដែរ អរគុណចំពោះការចូលចិត្ត ។

សូមទស្សនាសកម្មភាពរាំកំសាន្តរបស់ជនបរទេសទាំងនោះ ទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.