ចំណងដៃមិនតិចនោះទេ! សម្ដេច ហ៊ុន សែន ប្រាប់​ចំនួន​ទឹកប្រាក់​ចងដៃ​មង្គលការ​នាយ​ចយ

David

ថ្ងៃពិសេស ដែល តារាកំប្លែងប្រុស នាយ ចយ និង ភរិយា បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ ពេលនេះបានមកដល់ហើយ​ ដែលអ្នកទាំងពីរ នឹងក្លាយជា ជាស្វាមីភរិយាស្របច្បាប់ ចាប់ពីពេលនេះតទៅ។

នាយ ចយ អាចនិយាយបានថា បានរៀបចំបាន យ៉ាងសមសួន មិនចាញ់ តារាក្នុងសិល្បៈផ្សេងៗប៉ុន្មានទេ។ ជាពិសេស ចំពោះ មុខមាត់អ្នកកំដរ៣ដួងវិញ អាចនិយាយបានថា ពិតជា ស្រស់ស្អាត គួរឲ្យស្រលាញ់ព្រមៗគ្នាតែម្តង និងមានវ័យក្មេងថែមទៀត៕

ដោយឡែក នាវេលាព្រឹកនេះផងដែរ សម្ដេច ហ៊ុន សែន នាយករដ្ឋ​មន្រ្ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្ដេច​បាន​ចងដៃ​មង្គលការ​នាយ​ចយ ចំនួន ១​ម៉ឺន​ដុល្លារ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​តេជោ នៅ​សាល​មហោស្រព​កៅពេជ្រ នា​ព្រឹក​​ថ្ងៃ​ទី២ ខែ​មីនា​នេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.