ពេជ្រ ថៃ ដៃកាន់តែរហ័ស ចាប់ថ្ពាល់ សុខ សុជាតា នៅកណ្តាលឆាក (មានវីដេអូ)

ចិនហ្វុង

តារាចម្រៀងវ័យកុមារ២ដួង កំពុងតែទាញចាប់អារម្មណ៏ពី ពុកម៉ែ មារមីយាយតា កំពុងមានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស ប្អូន ពេជ្រ ថៃ និង​ កុមារី សុខ សុជាតា បានអង្រួនឆាកតន្រ្តី នៅខេត្តព្រះវិហារ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយសើចកំសាន្ត ជាមួយការសម្តែងរបស់អ្នកទាំង២ខ្លាំងមែនទែន។

ម៉្យាងទៀត នៅក្នុងកម្មវិធីនោះផងដែរ អ្នកទាំង២ បានយកបទចម្រៀងដែលមានចំណងជើងថា «ប្រុសមាត់រអិល» មកច្រៀងរួមគ្នា។ ម៉្យាងវិញទៀត អំឡុងពេលដែលតារាវ័យក្មេង២ដួងនេះ សម្តែង អ្នកគាំទ្រសង្កេតឃើញថា ពេជ្រ ថៃ ប្អូនកាន់តែគួរឲ្យស្រលាញ់ នៅលើឆាកនិងសម្បូរពាក្យសម្តីកំប្លែងៗ មិនចេះរីងស្ងួត ដែលធ្វើឲ្យទស្សនិកជននៅទីនោះ ទប់សំណើចមិនបាន។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភី The Voice Kid រូបនេះ កាន់តែហ៊ានខ្លាំងមែនទែន ដល់ថ្នាក់ចាប់ថ្ពាល់ សុខ សុជាតា អំឡុងពេលច្រៀងទាំងកណ្តាលឆាកតែម្តង។

ទោះជាយ៉ាងណាក្តី ពេជ្រ ថៃ ប្អូនក៏បានសុំទោសដល់មហាជនទុកជាមុន បើសិនជាប្អូនធ្វើខុស ពាក្យសម្តីអំឡុងពេលសម្តែង ត្រង់កន្លែងណាមួយដែលមិនសមរម្យ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.