តើលោក រិទ្ធីបកស្រាយយ៉ាងណាពីរឿង នារីដែលត្រូវគេសម្លាប់ដាក់ចូលធុងទឹកក (មានវីដេអូ លោករិទ្ធីបកស្រាយ)

CHEN.FONG

នៅរសៀលថ្ងៃអាទិត្យ ម្សិលមិញនេះ កម្លាំងប៉ូលិសក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការក្តៅគគុកតាមឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដែលពាក់ព័ន្ធក្នុងឃាតកម្មកាប់សម្លាប់ស្រ្តីម្នាក់ ញាត់ចូលធុងទឹកកក រួចទៅយកបោះចោលនៅគល់ស្ពានព្រះគន្លង ខេត្តកណ្តាល កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ជនដែលជាឃាតករមានឈ្មោះថា ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនែកជនទទួលផលចោរកម្ម ទិញម៉ូតូជនរងគ្រោះមាន ឈ្មោះថា ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយ ជនសង្ស័យ​ដែល​ត្រូវ​ជា​ប្អូន​​របស់​ជនដៃដល់​ បាន​យក​ម៉ូតូ​ម៉ាក​ ZOOMMER របស់​នារី​រងគ្រោះ​ទៅ​លក់​ ។

នៅព្រឹកនេះផ្ទាល់ ក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ក៏បានរាយការណ៍អំពីព័ត៌មានលំអិតបន្ថែមទៀត ជុំវិញករណីខាងលើ និងបានបញ្ជាក់ថា ស្ត្រីរងគ្រោះ គឺទើបតែធ្វើដំណើរមកពីប្រទេសកូរ៉េ ដោយសារចង់រកស៊ីបើកហាងអ៊ុតសក់ ក៏ទៅរៀនរហូតទាល់តែចេះ។ នៅពេលដែលរៀនចេះហើយ នារីរងគ្រោះ ក៏សុំលុយម្តាយមកបើកហាង។ ចែដន្យនារីរងគ្រោះ ក៏បានជួប នឹងមានទំនាក់ទំនងរយៈពេលខ្លីជាមួយជនដៃដល់ ប៉ុន្តែថ្ងៃមួយនារីរងគ្រោះ បានយកទូរស័ព្ទឲ្យជនដៃដល់ធ្វើឲ្យ ប៉ុន្តែដោយសារតែមើលឃើញម៉ូតូទំនើប និងទ្រព្យសម្បត្តិជាប់ខ្លួនរបស់នារីច្រើន ជនដៃដល់ក៏បែកគំនិតរៀបគម្រោងប្លន់សម្លាប់ ព្រោះតែខ្លួនកំពុងតែលង់ក្នុងភ្ល់ើងល្បែង ហើយករណីនេះ គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិយ៉ាងពិតប្រាកដមែន។

ខាងក្រោមនេះជាវីឌីអូនៃការបញ្ជាក់ផ្ទាល់ពី លោក រិទ្ធីរៀបរាប់ពីដំណើររឿង៖

ខាងក្រោមនេះជាវីឌីអូរបង្ហាញពីសកម្មភាពសម្លាប់នារីរងគ្រោះ ដោយជនជាឃាតករធ្វើផ្ទាល់ឡើងវិញ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.