ហេតុតែស្រលាញ់ខ្លាំង អ៊ុំស្រីម្នាក់ សុខចិត្តធ្វើរឿងនេះ ដើម្បីបានថតរូបជាមួយ កញ្ញា មាស សុខសោភា

David

កញ្ញា មាស សុខសោភា ជាតារាចម្រៀងមួយរូបដែលបានឈរជើងនៅក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន។

កញ្ញា មាស សុខសោភា តារាស្រីរូបនេះមានអត្តចរិតរួសរាយរាក់ទាក់ចំពោះអ្នកគាំទ្រ មិនមានភាពវាយឬក ជាហេតុធ្វើឲ្យកេរ្តី៍ឈ្មោះនាងកាន់តែមានភាពល្បីល្បាញមិនថមថយ។

ស្តែងឲ្យឃើញច្បាស់ មាស សុខសោភា បានបង្ហាញភាពរីករាយ និងស្នាមញញឹមដល់អ៊ុំស្រីម្នាក់ដែលប្រកបអាជីពជាអ្នកចាក់សាំង នៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង។ ដោយអ៊ុំស្រីម្នាក់នេះបានធ្វើការសុំថតរូបជាមួយនឹង មាស សុខសោភា ក៏ព្រោះតែគាត់ចូលចិត្ត និងស្រលាញ់។ ប៉ុន្តែតារាស្រី មាស សុខសោភា នេះក៏បានលលេងជាមួយនឹងអ្នកគាំទ្រ ដោយឲ្យអ៊ុំស្រី បកស្រាយបទចម្រៀងសិន បានអាចថតរូបជាមួយ។ ជាពិសេសអ៊ុំស្រីរូបនេះបកស្រាយបទចម្រៀងបានពីរោះ ធ្វើឲ្យ មាស សុខសោភា ភ្ញាក់ផ្អើល និងមានមហាជននៅក្នុងបណ្តាញសង្គមជាច្រើនបានកោតសរសើរផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.