ប៉ុបពី ជីកកកាយអតីតកាលរបស់ខ្លួនដែលត្រូវគេមើលងាយ ទំរាំបានដូចសព្វថ្ងៃនេះ

David

រហូតមកដល់បច្ចុប្បន្ននេះ អ្នកណាដែលថាមិនស្គាល់ កញ្ញា ប៉ុបពី គឺជាតារាភេទទី៣ម្នាក់ ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា ។

បច្ចុប្បន្ននេះកញ្ញា ប៉ុបពី ពិតជាទទួលបានជោគជ័យមហាជនទទួលស្គាល់ច្រើន តែបើក្រឡេកទៅមើលអតីតកាលវិញនោះ គឺកញ្ញាធ្លាប់ឆ្លងកាត់រឿងរ៉ាវ និងការប្រមាថមើលងាយជាច្រើន ដោយសារតែកញ្ញាជាភេទទី៣។

ស្រីស្អាតប៉ុបពី បានឲ្យដឹងនៅលើបណ្តាញសង្គមថា “ពីក្មេងប្រុសម្នាក់ ដែលមនុស្សភាគច្រើនគេមើលងាយ មិនអោយតម្លៃរើសអើង មានវិប្បត្តិក្នុងជិវិត លួចយំម្នាក់ឯង តូចចិត្តនឹងសម្តីគេមើលងាយមើលថោក ថាជាខ្ទើយ” “កើតមកជាភេទទី3 សេចក្តីប៉ងប្រាថ្នាក្នុងជិវិតគឺចង់អោយខ្លួនឯងស្អាត ហើយមិនចូលចិត្តក្បត់នឹងជិវិតខ្លួនឯង ក្បត់អារម្មណ៍ខ្លួនដែរ”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.