មិនឈរឱបដៃមើល! ពេលនេះ សុគន្ធ និសា ចំណាយថវិកាផ្ទាល់ខ្លួន ជួយព្យាបាលប្អូនប្រុស សុន ស្រីពេជ្រ ដែលកំពុងឈឺធ្ងន់

David

ជាងតីតតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរសី្មហង្សមាស កញ្ញា សុន ស្រីពេជ្រ ពេលនេះកំពុងតែជួបទុក្ខជាទម្ងន់ ដោយប្អូនប្រុសបង្កើតរបស់នាង បានធ្លាក់ខ្លួនជាឈឺធ្ងន់ និងត្រូវការប្រាក់ជាបន្ទាន់ ដើម្បីធ្វើការវះកាត់ព្យាបាល។

ជាក់ស្តែង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook កញ្ញា សុន ស្រីពេជ្រ បានប្រកាសដាក់លក់ផ្ទះជាបន្ទាន់ ដើម្បីបានប្រាក់នេះ ទៅព្យាបាលជំងឺប្អូនប្រុស ដែលកំពុងត្រៀមវះកាត់នៅឯប្រទេសថៃផងដែរ។

មិនឈរស្ងៀមអោបដៃមមើល ភ្លាមៗនេះ អ្នកនាង សុគន្ធ និសា ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ២០០ ដុល្លារអាមេរិក ផ្តល់ជូនទៅដល់កញ្ញា សុន ស្រីពេជ្រ ដើម្បីយកទៅព្យាបាលជំងឺប្អូនប្រុសបង្កើត និងជួយគ្រួសារនាងដែលកំពុងតែត្រូវការលុយជាចាំបាច់។

អ្នកនាង សុគន្ធ និសា បានថ្លែងថា «ប្អូនសូមអរគុណបងស្រី សុគន្ធ និសា ដែលជួយជាថវិកា 200$ ដល់ប្អូនប្រុសខ្ញុំ កំពុងសម្រាកព្យាបាល និងត្រៀមវះកាត់នៅប្រទេសថៃ សូមវត្ថុស័ក្តិសិទ្ធជួយឃុំគ្រងក្រុមគ្រួសារបង ជួបតែសុភមង្គល និងជួបតែរឿងល្អៗ» ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.