ម្ចាស់ថ្លៃអើយ! មង្គលការមួួយនេះ តុបតែងប្រៀបដូចជាដូចឋានសួគ៌ា មានវត្តមានតារាល្បីថៃទៀត

David

ជាពិធីមង្គលការមួយរបស់កូនកម្លោះកួនក្រមុំ វ័យក្មេងមួយគូ ដែលមាន មានវត្តមានអ្នកសិល្បៈប្រុសស្រី ទៅចូលរួមច្រៀងជាច្រើនរូប រួមមាន អ្នកនាង មាស សុខសោភា អ្នកនាង ម៉េង កែវពេជ្ជតា លោក ណយ វ៉ាន់ណេត និងលោក ដួង វីរៈសិទ្ធ ជាដើម ដើម្បីបង្កបរិយាកាសឱ្យកាន់តែ សប្បាយរីករាយថែមមួយកម្រិតទៀត។

មង្គលការមួយនេះ មានការរៀបចំឡើងយ៉ាងប្រណីត ដោយមានតុបតែងលម្អទៅដោយផ្កាភ្ញី ចម្រុះពណ៌ រំលេចនូវភាពស្រស់ស្អាតខ្លាំង ប្រៀបបីដូចជាឋានសួគ៌ដូច្នោះដែរ ដែលគេកម្រនឹងបានឃើញពីមុនមក។

អី្វដែលរឹតតែពិសេសនោះ ក៏មានវត្តមានចូលរួម ដោយកំពូលតារាថៃកញ្ញា Pencake ផងដែរ ដោយនាងក៏ជាភ្ញៀវកិត្តិយស និងតារាចម្រៀងមួយរូប ដែលបានមកច្រៀងកម្សាន្តអបអរសាទរថ្ងៃដ៏ពិសេស សម្រាប់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។

បើតាមការឲ្យដឹង កាលពីយប់មិញនេះ គឺជាពិធីរបស់កូនឧកញ៉ាមួយរូប នៅក្នុងស្រុកខ្មែរ ដោយមានការរៀបចំយ៉ាងប្រណីត និងអធិកអធមយ៉ាងខ្លាំង ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រុសស្រីជាច្រើនកុះករ សុទ្ធតែជាអ្នកមានមុខមានមាត់ នៅក្នុងសង្គមផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.