ក្រោមមេឃតែមួយ វាសនាខុសគ្នា! ២ នាក់បងប្អូនស៊ូដើររើសសំបកកំប៉ុង មិនបានចូលរៀនដូចគេ (មានវីដេអូ)

David

មានការចែករំលែកតៗគ្នា ពីក្មេងស្រីក្រខ្សត់ ២ នាក់បងប្អូន ដើររើសដប និងសំបកកំប៉ុងទៅលក់ បង្ករឲ្យមហាជនមានការអានិតជាខ្លាំង។ ជាក់ស្ដែង ក្មេងស្រីទាំង២ នាក់បងប្អូននេះ គឺត្រូវបានបងប្រុសម្នាក់បង្ហោះវីដេអូទៅលើបណ្ដាញហ្វេសប៊ុក ព្រមទាំងឲ្យលុយក្មេងទាំង ២ ចំនួនមួយម៉ឺនរៀលផងដែរ។

ក្នុងវីដេអូនេះ បានឲ្យដឹងថា ក្មេងទាំង២ មិនមានពេល និងប្រាក់សម្រាប់ចូលរៀនដូចក្មេងដទៃឡើយ។ ហេតុនេះលោកសង្ឃឹមថា វីដេអូនេះនឹងអាចឃើញដល់សប្បុសជន ហើយក្មេងៗនឹងទទួលបានជំនួយខ្លះៗ ។ គួរបញ្ជាក់ផងដែរថា ក្មេងទាំង ២ នេះគឺតែងតែដើររើសដបនៅម្តុំមន្ទីរពេទ្យកាល់ម៉ែត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.