បងប្រុស​ម្នាក់​និយាយ​ពីជំនួយ​តារា​ៗ ស្តាប់​ហើយឆ្អែតបាយ

David

ខ្ញុំឆ្ងល់ ប្រសិនបើការឆ្ងល់របស់ខ្ញុំ ខុស ឬ ប៉ះពាល់អារម្មណ៏លោកអ្នក សូមមេត្តាខន្តី អភ័ទោស ទុកជាមុន។

១.ហេតុអ្វីបានជាតារាស្រុកខ្មែរ រាល់ពេលជួបបញ្ហាផ្សេងៗ ជាពិសេស ទាក់ទងខាងផ្នែកសុខភាព ម៉េចចូលចិត្ត ដើរសុំលុយ ឬ ដើររៃអង្គាស៏ ពីទស្សនិកជនម្ល៉េះ?

២.តើចំណូលរបស់តារា មិនគ្រប់គ្រាន់ទេឬ ក្នុង ការទិញ នូវកញ្ចប់ ធានារ៉ាប់រង សុខភាព ឬ អាយុជីវិតនោះ។

៣.តារាខ្លះចេញ សម្តែងម្តងៗ បានមិនតិចក្រោម ២០០ ដុល្លាទេ ហើយតារាខ្លះរហូតទៅដល់ រាប់ពាន់ដុល្លា។ តើលុយនោះទៅណា?

៤.តារាខ្លះជិះ សុតតែ 570 ។ល។នឹង។ល។ ហេតុអី មិនជួយ?

៥.តារាស្រុកខ្មែរច្រើនណាស់ ប្រសិនបើយើងគិតចំនួនលេងៗ ថា ៥០០នាក់ចុះ ចុះបើម្នាក់ជួយ១០០ដុល្លា វាស្មើរ នឹង ប៉ុន្មាន? វាមិន ៥០០០០ ដុល្លា។

៦.តារាខ្លះ តាមតែខ្ញុំឃើញ ក្រៅពីសិល្បះ ស៊ីផឹក ហឺហារ ល្បែ ស្រីស្រា ។ល។ តែក៏មានតារាខ្លះ រកតែស្អី ហូបមិនបានផង។តើលុយ បានមកពីការសម្តែងនោះទៅណា?

៧.តើតារាស្រុកខ្មែរ១ណា ដែលមិនមាន ឡាន ជិះ?

៨.តារាខ្លះ ពេលមានបាន ផុស ក្នុង fecbook សុតតែប្រើ របស់ brand brand ញ៉ំាហាងនេះ ចូលហាងនោះ ដល់តែពេលអស់លុយ ធ្លាក់ខ្លួន ចាប់ផ្តើមដើរ សុំជំនួយ។ ធ្វើចឹងត្រូវអត់ idol? សរុបមកវិញ »ខ្ញុំនិយាយចឹង មិនមានគោលបំណងមើលងាយ ឬ ផ្ចាញ់ ផ្ចាល អស់លោកទេ តែបើអាច សូមអស់លោកតារា នឹង ពេលមានបាន មេត្តា ស្វែងរកទិញនូវ កញ្ចប់ ធានារ៉ាប់រង អាយុជីវិត ឬ សុខភាពទៅ វាល្អជាង ការដែលអង្គុុយ live Video សុំលុយគេចឹង វាខ្មាស់គេ។

គួរពុំគួរ សូមខន្តីអភ័យទោស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.