ផ្ទុះសំណើចជាមួយ ចូចូ (ហ្សាណា) ភាគ១ ក្នុងរឿង«បិសាចគួរឲ្យស្រលាញ់» (មានវីដេអូវគ្គខ្លី)

Chen.Fong

មានរឿងភាគថ្មីរបស់ខ្មែរយើងមកដល់ទៀតហើយ គឺ «បិសាចគួរឲ្យស្រលាញ់» ដែលធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ ហង្សមាស​ ហើយបានចាក់ផ្សាយផ្ទាល់នៅកាលពីយប់ថ្ងៃម្សិលមិញនេះ ដែលធ្វើអោយប្រិយមិត្តទទួលបាននៅចំណីអាម្មរណ៏ថ្មីជាមួយខ្សែរភាពយន្តភាគថ្មីមួយនេះ​ ហើយម្យ៉ាងទៀត វារឹតតែល្អមើលជាមួយស្ទីលសម្តែងថ្មី ដែលមានការចូលរួមសម្តែងពីតារាថ្មី ចាស់ ដែលជាតារល្បី ទាំងតារាចម្រៀង តារាសម្តែង ទាំងភាពយន្ត និង​ តារាសម្តែងក្នុងខារ៉ាអូខេ​ចម្រៀង ក្នុងនោះមានដូចជា​ កញ្ញា ហ្សាណា អ្នកនាង ខាត់ សុឃីម អ្នកនាង ពេជ្រ​ សោភា លោក Step និង តារាសម្តែងល្បីៗហូរហែរចូលរួមសម្តែងផងដែរ។

ហើយកាលពីយប់ថ្ងៃម្សិលមិញនេះ ស្រាប់តែចេញភាគ១ ហើយបានធ្វើឲ្យប្រិយមិត្តជាច្រើន មានការភា្ញក់ផ្អើល សរសើរមិនដាច់ពីមាត់ ហើយរីករាយនឹងទស្សនាថែមទៀតផង ជាការពិតណាស់ រឿងនេះពិតជាល្អមើល លាយឡំឈុតឆាកជាច្រើន ទាំងមានខ្មោច និងឈុតកំប្លែងសើចចុកពោះជាដើម។ ហើយអ្វីដែលអស្ចារ្យគឺ ជាមួយតួអង្គស្រី ចូចូ ដែលសម្តែងដោយហ្សាណា ត្រូវគេចាប់អារម្មណ៍ខ្លាំងក្នុងឈុតដំបូង ដែលរូបនាង ធ្វើឲ្យ មហាជន ផ្ទុះសំណើច ដោយសារតែភាពក្រមិចក្រមើម និងសម្តីរបស់នាងផ្ទាល់តែម្តង។

គួរបញ្ជាក់ថា សូមរង់ចាំតាមដានភាគបន្តទៀត នៅក្នុងយប់នេះ វេលាម៉ោង៨ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ តើចូចូនឹងជួបរឿងអ្វីទៀត ក្នុងជីវិតរបស់នាង៕

សូមទស្សនាភាគខ្លីក្នុងរឿងនេះដូចតទៅ៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.