ដល់ក! សិស្សស្រីម្នាក់ ឆ្លៀតធ្វើកិច្ចការសាលា ខ្លាចមិនទាន់ឲ្យគ្រូ ទាំងកំពុងអង្គុយជិះម៉ូតូតាមដងផ្លូវ ទាំងមិនបារម្ភពីសុវត្ថិភាព (មានវីដេអូ)

David

មាននារីម្នាក់ជាសិស្សានុសិស្សនៅចិនម្នាក់ ទំនងជាខ្លាចទៅមិនទាន់ ម៉ោងរៀន ហើយប្រញាប់ធ្វើកិច្ចសាលាមិនទាន់ហើយទៀត ទើបមានគេថតវីដីអូ នាងកំពុងធ្វើដំណើរទៅសាលា លើម៉ូតូបណ្តើរ សរសេរបណ្តើរទំនងជាប្រញាប់ប្រញាល់ណាស់ហើយ មូលហេុតនោះគឺ ហេតុតែខ្លាចក្រែងធ្វើការងារសាលាឲ្យគ្រូមិនហើយទាន់ម៉ោង ទើបឆ្លៀតពេលធ្វើបន្ថែម កំពុងតែជិះម៉ូតូតាមដងផ្លូវ បង្កឲ្យមានចម្ងល់ និង​ភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមដងផ្លូវផងដែរ។

រឿងនេះបានកើត នៅក្នុងទីក្រុង Nanning តំបន់ស្វយ័ត Guangxi ភូមិភាគខាងត្បូងប្រទេសចិន ជិតព្រំប្រទល់វៀតណាម។ តាមពិតទៅ បើតាមការថតវីដេអូឃ្លីបនេះ ដូចជាបានថតចេញពីកាមេរ៉ាក្នុងឡានមនុស្សម្នាក់ បានឃើញថានាងអង្គុយទល់ខ្នងគ្នាជាមួយនឹងអ្នកបើកម៉ូតូ។ «តែវាគួរតែមិនគួរយកតំរាប់តាមនោះទេ» នៅក្នុងវីដេអូឃ្លីបនោះទៀតសោត គេអាចឮសូរសំឡេងរបស់បុរសម្នាក់ បាននិយាយថា៖ «នាងកំពុងតែធ្វើកិច្ចការសាលា! មើល៎ទៅវាដូចជាតឹងតែងដែរ!» ។ ហើយរឿងនេះបានចែករំលែងតៗគ្នា និយាយពីអ្នកឆ្លៀតពេលវេលា ជាពិសេសជិតដល់ថ្ងៃកំណត់នៃកិច្ចការផ្ទះ ជាគំរូមិនល្អ ហើយអាចបង្ករជាគ្រោះថ្នាក់ផងដែរ។

ទស្សនាវីដេអូខាងក្រោម៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.