កញ្ញា កុល ដាវី រំភើបចិត្តរកអ្វីថ្លែងពុំបាន ក្រោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សួរនាងថា ...

David

ប្រជុំតារាជាច្រើន ទូទាំងប្រទេសប្រមាណ៤ពាន់នាក់បានជួបជុំគ្នា តុបតែងខ្លួនស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ទាំងប្រុសស្រី នៅក្នុងឱកាសនៃពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២០ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ។

នៅក្នុងវិធីទាំងមូលនោះដែរ អ្នកសិល្បៈមិនថាជើងចាស់ ឫជំនាន់ថ្មីនោះទេ គឺនាំគ្នាចូលរួមដោយទឹកមុខសប្បាយរីករាយ នៅក្នុងនោះដែរ តារាសម្តែងកញ្ញាកុល ដាវី និងសុខ រក្សាជាគូស្នេហ៍នឹងគ្នា ក៏បានចូលរួមថតរូប ជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពោរពេញដោយភាពរំភើបចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ថា អ្វីដែលធ្វើឲ្យគូស្នេហ៍មួយគូនេះ រំភើបខ្លាំងជាងនេះនោះគឺ នៅពេលបានលឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសួរកញ្ញាកុល ដាវី ថា«ការអង្កាល់» ធ្វើឲ្យនាងសប្បាយចិត្តរកអ្វីថ្លែងពុំបាន ក៏បង្ហោះសារមួយដែលមានអត្ថន័យយ៉ាងដូច្នោះថា៖

«យើងខ្ញុំទាំងពីរនាក់ ពិតជារំភើបយ៉ាងក្រៃលែង នៅពេលដែល លោកជំទាវ សួរថា (ហើយការអង្កាល់) យើងខ្ញុំទាំងពីរនាក់ពិតជារំភើប រកពាក្យអ្វីថ្លែងពុំបាន ......» តាមរយៈសារនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង រង់ចាំ និងកាន់តែចង់ឲ្យនាងការឆាប់ៗទៀតផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.