ខាត់ សុឃឹម ចេញបទចម្រៀងតបទៅ ពេជ្រ សោភា នៅក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» (មានវីឌីអូ)

CHEN.FONG

រឿង«បិសាចគួរឲ្យស្រលាញ់» ដែលទើបតែចាប់ផ្តើមផ្សព្វផ្សាយនោះ បានធ្វើឲ្យទស្សនិកជនអន្ទះសារមិនស្ទើរទេ។ ដោយសារតែតួអង្គសំខាន់ៗ រូបភាពរបស់សាច់រឿងគឺស្អាតឡើងកប់តែម្តង ហើយម៉្យាងទៀត គឺទស្សនិកជនរំពឹងទុកខ្ពស់ថា «បិសាចគួរឲ្យស្រលាញ់» នេះ នឹងជាខ្សែភាពយន្តដែលមានគុណភាព ព្រោះផលិតដោយផលិតកម្មឈានមុខគេក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា នេះគឺជាខ្សែភាពយន្តភាគទី២ហើយរបស់ស្ថានីយទូរទស្សន៍ហង្សមាស បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំង នូវភាពយន្តភាគទី១ «សិសិររដូវក្នុងបេះដូង» កន្លងមក៕

ដោយឡែក បទចម្រៀងក្នុងខ្សែរភាពយន្តនេះ មិនទាន់ចេញជាផ្លូវការនៅឡើយទេ។ តែសម្រាប់ថ្ងៃនេះ បទចម្រៀងក្នុងភាពយន្តនេះត្រូវបានបង្ហាញផ្លូវការថែមមួយបទៀត ដែលបកស្រាយដោយ អ្នកនាង ខាត់ សុឃឹម ដែលមានចំណងជើងថា៖ 🎬 « អូម៉ាយក្រត» ។

សូមទស្សនាវីឌីអូចម្រៀងនៅខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.