ខេម រៀប​រាប់​រឿង​កម្សត់​កម្រជាមួយ លោក យូឌីស្កូ​​ ទាំងក្ដុកក្ដួលជាប៉ុនពេក ដោយសារលោក យូឌីស្កូ បាន ...

David

អ្នក​នាង ចន ច័ន្ទលក្ខិណា បញ្ជាក់​ថា​ ក្នុង​សមាគម​សិល្បករ​ទាំង​មូល លោក​ ខេម គាត់ជា​អ្នក​ដែល​ក្នាស់ក្នែង និង​ដុត​ដៃ​ដុត​ជើង​សកម្មជាងគេ ក្នុង​ការ​ស្វែងរក​ឲ្យ​មាន​ការ​បង្កើត​មូលនិធិ​សម្រាប់​ជួយព្យាបាល​ជំងឺ​របស់​លោក យូឌីស្កូ។ ហើយក៏ត្រូវ​បាន​ ខេម​ ផ្ទាល់ អះអាងបញ្ជាក់​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​ថា នេះ​ដោយ​សារ​លោក​នឹក​គុណ​ដល់​រៀម​ច្បង​​ពីអតីតកាលធ្លាប់​ជួយ​លោក​កន្លង​ទៅ​។

គួររំលឹកឃើញកាល​ពី​ឆ្នាំ​ពី​២០០៧​ ពោល​គឺ​ក្រោយ​លោក​ជាប់​ជយលាភី​ក្នុង​កម្មវិធី​ Boy Band លោក​បាន​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ដែល​កាល​ណោះ​ គឺ​លោក​ យូឌីស្កូ នេះ​ហើយ​ដែល​ជួយ​​មើល​ថែទាំ និង​ទំនុក​បម្រុង​ទម្រាំ​ខ្លួន​ជា​សះ​ស្បើយ​ឡើង​វិញ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.