"បងពីមុនបាត់ទៅណា" ពី គង់​ កែវមរកត ទទួលបាននូវស្នូរទះដៃ និងការគាំទ្រខ្លាំងមែនទែន ពីប្រិយមិត្តបងប្អូន (មានវីដេអូ)

David

កាលពីរាត្រីថ្ងៃទី ០៩ មីនា កន្លងទៅនេះបេក្ខនារី គង់កែវមរកត នៅតែលេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី៥ ក្នុងកម្មវិធី Cambodian Idol នេះ ។

ចម្រៀងមួយបទពីនាងតូច គង់កែវមរកត មានចំណងជើងថា«បងពីមុនបាត់ទៅណា» ដែលជាវិញ្ញាសាថី្មទៀតហើយ សម្រាប់បេក្ខជន បេក្ខនារី នាសប្តាហ៍នេះ

នាងតូច គង់កែវមរកត ត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ច្រោលទះដៃយ៉ាងកងរំពងតែម្ដង។ ក្នុងនោះសូម្បីតែគណកម្មការទាំងក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។

ពិតជាមិនធម្មតាតារាអាជីពល្មមសុំខ្មាសបទភ្លេងការពីគង់កែវមរក កាយវិការល្វត់ល្វន់រូបរាងស្អាតសោភាជាងគេហើយក៏ជាបេក្ខនារីដែលច្រៀងបទភ្លេងការបានពីរោះដាច់គេនៅយប់នេះពីរោះខ្លាំងមែនទែន ។

ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.