ភ្ញាក់ផ្អើល ពេលឃើញ លោក ថៃ នរៈពិទូ បង្ហាញមុខសារជាថ្មីក្នុងពិធីអបអរទិវាវប្បធម៌ជាតិ ក្រោយពីបាត់មុខមួយរយៈ

រឿងរ៉ាវមួយកាលពីឆ្នាំ ២០១៧ ដែលមានលេចឭថាតារាសម្តែងមួយរូប ហើយក៏ជា អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ត្រូវតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន បង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្រាប់តែថ្មីៗ មហាជននាំគ្នាសម្ដែងការភ្ញាក់ផ្អើលម្ដងទៀត ក្រោយលេចវត្តមានរបស់លោក ក្នុងពិធីអបអរទិវាវប្បធម៌លើកទី ២០ ជាមួយនឹងតារាដទៃ។
ក្នុងវត្តមានជាមួយនឹងតារាៗ លើកនេះ លោក ថៃ នរៈពិទូ ហាក់ដូចជាមិនសូវចេញមុខមាត់ប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណាក្ដី តាមរយៈការបង្ហាញខ្លួនជាសាធារណៈលើកនេះ បានបង្ហាញឲ្យដឹងថាអតីត Freshie Boy រូបនេះ បានរួចផុតពីពន្ធនាគារនៅខេត្តបាត់ដំបងហើយ ដោយមានមនុស្សជាច្រើនបានចូលរួមរីករាយ និងសង្ឃឹមថាលោកអាចកែខ្លួនឡើងវិញផងដែរ៕
Leave a Comment