ឃាតករសម្លាប់ស្ដ្រីម្នាក់ ដាក់ចូលក្នុងធុងទឹកកក យកទៅទម្លាក់នៅជិតស្ពានព្រែកតាម៉ាក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

David

ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួររំលឹកថា ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាម៉ាក។

រហូតដល់ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៨ បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ប្រពន្ធជនសង្ស័យឈ្មោះ យុទ្ធ ស្រីឌី អាយុ ២៧ឆ្នាំ ( អ្នករក្សាទុកទូរសព្ទជនរងគ្រោះ ) ព្រមទាំងឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ (អ្នកទទួលទិញម៉ូតូជនរងគ្រោះ) ។

វត្តុតាងចាប់យករួមមាន ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាក Zommer ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ 1DF-5330 ទូរសព្ទ ម៉ាក IPhone6 plus មួយគ្រឿងរបស់ជនរងគ្រោះ។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល ៣ឆ្នាំមកហើយ រហូតដល់ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹកផ្លាស់សំលៀកបំពាក់រួចខ្លួនបានដោតភ្លើងបណ្តាលអោយឆក់សន្លប់ បន្ទាប់មកខ្លួនបានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ ជញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះរហូតដល់ស្លាប់ រួចដឹកតាមម៉ូតូយកទៅទំលាក់ចោលនៅចំនុចកន្លែងកើតហេតុ ។ បច្ចុប្បន្នជនសង្ស័យដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងផ្តន្ទាទោសតាមច្បាប់ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.