ផ្អែមល្ហែមដ៏ហើយ! ឧកញ៉ាដួង ឆាយ និង លោកជំទាវ ដែត ម៉ាលីណា ក្នុងពិធីគំរប់ខួប១១ឆ្នាំ នៃ ...

David

លោក ជំទាវ ដែត ម៉ាលីណា និងលោកឧកញ៉ាដួង ឆាយ ជាគូស្វាមីមួយគូ ដែលតែងតែចេញមុខជួយដល់សង្គម និងចាស់ជរា គ្មានទីពឹង។

គូស្វាមីភរិយាទាំងពីរ ពិតជាបានធ្វើឲ្យមហាជនជាច្រើន កោតសរសើមែនទែន ព្រោះរាល់ទង្វើនិងសកម្មភាព ដែលលោកបានធ្វើ ជាសប្បុរសធម៌ពិតៗ មិនគិតចង់បានការតបស្នងនោះទេ ។

ជារឿយៗ មិនថាទៅទីណា គេតែងសង្កេតឃើញថា លោកឧកញ៉ា និងលោកជំទាវ តែងទៅជាមួយគ្នាជានិច្ច។ ម្យ៉ាងថ្វីត្បិតតែមានកូន ២នាក់ហើយក្ដី តែបើនិយាយពីក្នុងគ្រួសាររបស់លោកវិញ គឺពិតជាមានសុភមង្គល និងសេចក្តីសុខពេញទីតែម្តង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ លោកជំទាវ ម៉ាលីណា បានបង្ហោះរូបភាពដ៏សែនផ្អែមល្ហែម ប៉ុន្មានសន្លឹកក្នុងគំរប់ខួបអាពាហ៍ពិពាហ៍១១ឆ្នាំ ដែលបង្ហាញពីទំនាក់ទំនងស្នេហា ​របស់អ្នកទាំងពីរ គឺលោកឧកញ៉ា និងលោកជំទាវ ខណៈមើលទៅពិតជាផ្អែមល្ហែមមែនទែន ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីរីករាយ ដែលលោកទាំងពីរ ស្រលាញ់គ្នាដោយស្ម័គ្រស្មោះ រហូតបានចាប់គ្នាសាងអនាគតគ្រួសារ ដ៏រុងរឿងមួយ និងថែមជាបុគ្គលដែលមានចិត្តសប្បុរ ក្នុងការងារសង្គម ឬមនុស្សធម៌ថែមទៀត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.