ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ លោតពីជាន់ទី ១៥ ដោយសារតែខ្លួនមិនបានធ្វើលំហាត់ ដែលគ្រូដាក់ឲ្យ

David

វាគឺជាសញ្ញាមួយ ដែលបញ្ចាក់ថាប្រព័ន្ធអប់រំរបស់ប្រទេសចិន រួមផ្សំនឹងឪពុកម្តាយគឺដាក់សម្ពាធយ៉ាងខ្លាំងលើកុមារក្មេងស្រីសាលាបឋមសិក្សាម្នាក់ ដោយបានព្យាយាមបញ្ចប់ជីវិតរបស់នាងកាលពីសប្ដាហ៍មុន គឺលោតពីជាន់ទី ១៥ នៃអគារមួយ ។

រូបភាពដែលត្រូវថតបានពីកន្លែងកើតហេតុ បានបង្ហាញពីក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ កំពុងអង្គុយនៅលើជញ្ជាំងបង្អួចនៅជាន់ខ្ពស់នៃអគារលំនៅដ្ឋានមួយ នៅហ្វូចូវ ខេត្តជាំងស៊ី ដោយជើងរបស់នាងបានលោតចុះហើយកំពុងរៀបចំលោត។

ជាសំណាងល្អសិស្សស្រីរៀនថ្នាក់ទី ៦ម្នាក់នេះ បានធ្លាក់ចុះមក នៅលើខ្នើយខ្យល់ដ៏ធំមួយដែលបានដាក់នៅលើដីដោយអ្នកជួយសង្រ្គោះ។ នាងបានរស់រានមានជីវិតពីការដួលរលំ១៥ ជាន់ជាមួយនឹងការរងរបួសតិចតួចតែត្រចៀករបស់នាង។

បន្ទាប់ពីហេតុការណ៍រន្ធត់នេះ បានកើតឡើង ម្តាយរបស់ក្មេងស្រីនេះបាននិយាយថា កូនស្រីរបស់នាងបានព្យាយាមធ្វើអត្តឃាតដោយសារតែភាពតានតឹងនៅសាលារៀន។ ឆមាសថ្មីមួយត្រូវបានចាប់ផ្តើមនៅថ្ងៃបន្ទាប់និងនាងមិនបានបញ្ចប់ការធ្វើលំហាត់ទាំងអស់ដែលជាហេតុធ្វើឲ្យនាងចង់សម្លាប់ខ្លួនបែបនេះ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.