ទប់ទឹកភ្នែកមិនបាន ពេលបានឃើញខ្សែវីដេអូ នៃការសម្លាប់យ៉ាងព្រៃផ្សៃលើក្មេងស្រីដោយរុំការ៉ុង (មានវីឌីអូ)

CHEN.FONG

គួរឲ្យអាណិត ហួសពីអាណិត ចំពោះក្មេងស្រី ដែលបានស្លាប់ ដោយស្នាដៃ ឃាតករវ័យក្មេងឈាមរាវ មានចិត្តកាចសាហាវ តែឈាមស្រែក ស្បែកហៅ ទង្វើ អមនុស្សធម៌របស់ជនល្មើស ត្រឹមមួយពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមបទបញ្ជាលោក ឧត្ដមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​ ខេត្ត បន្ទាយមានជ័យ​ កំណត់មុខសញ្ញា​ឃាតករ ធ្វើការចាប់ខ្លួនភ្លាមៗក្នុងបន្ទប់ជួល រកឃើញក្មេងស្រីរងគ្រោះ ដែលឃាតករ រុំបង់ស្អិត ដៃនិងជើង រុំមាត់និងច្រមុះ​ ដោយយកក្រមា​រឹតករ ថែមមួយតង់ទៀត ហើយបានច្រកចូលការ៉ុងរូតមាត់ ញាត់ចូលក្នុងទូរដាក់ខោអាវ ភ្លាមៗដែរ កម្លាំងអាវុធហត្ថបានជួយធ្វើចលនាសង្គ្រោះបឋម និងដឹកទៅមន្ទីរពេទ្យ​បង្អែកដីថ្មី តែក្មេងស្រីគួរឲ្យអាណិតនោះ បានផុតដង្ហើមតាំងពីនៅកន្លែងកើតហេតុម្ល៉េះ ( ថប់ដង្ហើម​ ) / សពក្មេងស្រី ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ នៅគេហដ្ឋាន ភូមិអាងសិលា ឃុំអូបីជាន់ ទាំងយប់ផងដែរ ។

ហើយជនល្មើសដែលជាឃាតករឈាមរាវ ដ៏អមនុស្សធម៌នោះ ពេលនេះ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងចាក់ចែងទៅតាមនិតិវិធីច្បាប់ ។

* សូមបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មានទាំងអស់មេត្ត្តា ប្រើប្រាស់​រូបភាព ហើយបើចែកចាយរូបភាពបន្ត សូមមាន ក្រមសីលធម៌ ឲ្យបានសមរម្យ ដើម្បីសេចក្ដីថ្លៃថ្នូរទាំងអស់គ្នា*

No comments

Powered by Blogger.