ក្មេងតូច សម្លេងមនុស្សធំ លីន សោម៉ា នៅតែអាចរក្សាភាពខ្លាំង​ ជាមួយនឹងវិញ្ញាសាដ៏លំបាកមួយនេះ (មានវីដេអូ)

David

កាលពីរាត្រីថ្ងៃទី ០២ មីនា កន្លងទៅនេះបេក្ខនារី រៀបការចុះបង នៅតែលេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី៤ ក្នុងកម្មវិធី Cambodian Idol នេះ ។

ចម្រៀងមួយបទពីនាងតូច លីន សោម៉ា មានចំណងជើងថា« រៀបការចុះបង» ជាទម្រង់បទភ្លេងការ ដែលជាវិញ្ញាសាថី្មទៀតហើយ សម្រាប់បេក្ខជន បេក្ខនារី នាសប្តាហ៍នេះ ។

នាងតូចលីន សោម៉ា ត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ច្រោលទះដៃយ៉ាងកងរំពងតែម្ដង។ ក្នុងនោះសូម្បីតែគណកម្មការទាំងក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។

ពិតជាមិនធម្មតាតារាអាជីពល្មមសុំខ្មាសបទភ្លេងការពីគង់កែវមរក កាយវិការល្វត់ល្វន់រូបរាងស្អាតសោភាជាងគេហើយក៏ជាបេក្ខនារីដែលច្រៀងបទភ្លេងការបានពីរោះដាច់គេនៅយប់នេះពីរោះខ្លាំងមែនទែន ។

រីករាយទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.