ឃាតករដែលសម្លាប់ស្ដ្រីម្នាក់ ដាក់ចូលក្នុងធុងទឹកកក ត្រូវបានសមត្ថកិច្ចបញ្ជារឲ្យធ្វើសកម្មឡើងវិញជាសាធារណៈ (មានវីឌីអូសកម្មភាពជននេះ)

CHEN.FONG

គួររំលឹកថា ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួររំលឹកថា ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាម៉ាក។

រហូតដល់ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៨ បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ប្រពន្ធជនសង្ស័យឈ្មោះ យុទ្ធ ស្រីឌី អាយុ ២៧ឆ្នាំ ( អ្នករក្សាទុកទូរសព្ទជនរងគ្រោះ ) ព្រមទាំងឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ (អ្នកទទួលទិញម៉ូតូជនរងគ្រោះ) ។

ហើយថ្ងៃនេះ ឃាតករដែលសម្លាប់ស្ដ្រីម្នាក់ ដាក់ចូលក្នុងធុងទឹកកក យកទៅទម្លាក់នៅជិតស្ពានព្រែកតាម៉ាក ត្រូវបានសមត្ថកិច្ចបញ្ជារអោយធ្វើការបង្ហាញអំពីសកម្មភាពពេលសម្លាប់ស្រ្តីរងគ្រោះ គ្រប់សកម្មភាពដែលជននេះធ្វើ ដើម្បីបង្ហាញមហាជនអោយដឹងពីរបៀបសម្លាប់មនុស្សដ៏សាហាវ ព្រៃផ្សៃរបស់ជននេះផ្ទាល់ជាសារធារណៈ។

សូមទស្សនាសកម្មភាពដែលជននេះធ្វើលើនារីរងគ្រោះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.