តោះបោះឆ្នោតទាំងអស់គ្នា! អាវយឺតស្នាដៃកូនខ្មែរសុទ្ធ១០០% ចំនួន១០ម៉ូត ដាក់ប្រកួតប្រជែងគ្នា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្មីខាងមុខនេះ

CHEN.FONG

​បើយោងតាមការចុះផ្សាយជាដំណឹងនៃការប្រកួតប្រជែងគ្នាក្នុងការឆ្នៃរចនាម៉ូតអាវ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងនោះដែរ វិញ្ញាណសារដែលបានដាក់អោយធ្វើទាក់ទងនឹង​ប្រធានបទ “សាទរមរតកដូនតា” ឯការសម្រាចសេចក្តីនៃការប្រកួតគឺ ដោយការរាប់ចំនួនLike ពីអ្នកគ្រាំទ្រ និងគណៈកម្មការវាយតម្លៃនៃការប្រកួត ចំពោះអាវដែលទទួលបានជ័យជំនះគឺជាអាវដែលជ្រើសរើសយកទៅប្រើក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តព្រមទាំងរង្វាន់ជាច្រើនថែមទៀត។

ចំពោះកាលបរិច្ឆេទនៃការបោះឆ្នោត គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃចន្ទ ០២រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៨ នៅវេលាម៉ោង ១០.០០ ព្រឹក។ ដើម្បីធ្វើការបោះឆ្នោតនិងចូលរួមគាំទ្រ រួចស្វែងរកម៉ូតអាវយឺតដែលអ្នកពេញចិត្ត ហើយចុច LIKEជាការស្រេច៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.