លោកពូសន្តិសុខម្នាក់ ការពារសន្តិសុខនៅក្នុងមណ្ឌលប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៧ ដោយអកុសលវិលមុខដួល បោកក្បាលរហូតធ្វើការវះកាត់ខួរក្បាល ហើយគ្រួសារគ្មានលទ្ធភាពសម្រាប់ការវះកាត់បន្តទៀតនោះទេ (មានវីដេអូ)

CHEN.FONG

តើមានអ្នកណាខ្លះស្គាល់ បុរសម្នាក់នេះទេ ដែលគាត់ជាសន្តិសុខម្នាក់ គាត់មានគ្រោះថ្នាក់អកុសលក្រោយបញ្ចប់ការងារពីមណ្ឌលប្រឡងបាក់ឌុប កាលពីឆ្នាំ២០១៧ ដោយសារនឿយហត់ពីការងារពេកគាត់ក៏វិលមុខហើយឡើងឈាម បណ្តាលអោយដួលសន្លប់ត្រូវបញ្ចូនទៅវះកាត់។ សព្វថ្ងៃនេះ បុរសរងគ្រោះខាងលើស្នាក់នៅផ្ទះលេខ ១៣៦ ផ្លូវលំ ច្រកនាគព័ន្ធ ភូមិ ៤ សង្កាត់ អូរឫស្សីទី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ដោយមានជីវភាពកំពុងតែធ្លាក់ចុះមានការខ្វះខាតដោយសារការមើលថែគាត់ និងគ្មានលទ្ធភាពវះកាត់បន្តឲ្យជាសះស្បើយ ពេលនេះមិនអាចប្រកបមុខរបរចិញ្ចឹមគ្រួសារ បានត្រឹមតែគេងស្ងៀមនៅលើគ្រែ។ ដោយមានការអាណិតអាសូរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង បានសំណូមពរដល់សប្បុរសជននៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “សុំកុំលម្អៀងចិត្ត តែម្ខាងអីសុំចូលរួមជួយដល់បងប្រុសអោយបានវះកាត់ជាសះស្បើយផង។ បងប្រុសជាសន្តិសុខម្នាក់ដែលបានការពារមណ្ឌលប្រឡង ថ្នាក់12 កាលពីថ្ងៃ21​ សីហា​ ឆ្នាំ2017​ ។ តែដោយអកុសលក្រោយបញ្ចប់ការងារពីមណ្ឌលប្រឡងបងប្រុសបាននឿយហត់ពីការងារក៏បានវិលមុខហើយឡើងឈាមបណ្តាលអោយដួលសន្លប់ត្រូវបញ្ចូនទៅវះកាត់បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។​ តែដោយស្ថានភាពធ្ងន់ធ្ងរក្រុមគ្រួសារគាត់បានបញ្ជូនបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម​ហើយត្រូវបានវះកាត់យក​ ឈាមកកក្នុងខួរក្បាលចេញដោយលលាដក្បាលបងប្រុសត្រូវផតមួយជំហៀង។​ ហើយពេលនេះបងប្រុសត្រូវការរទេះរុញមួយ និងការវះកាត់បន្តដើម្បីសង្រ្គោះជីវិត​ តែមិនដឹងថាវីដេអូនេះអាចអោយមហាជនជួយដល់បងប្រុសបានកំរិតណាទេ។ បងប្រុសសព្វថ្ងៃស្នាក់នៅផ្ទះលេខ ១៣៦ ផ្លូវលំ ច្រកនាគព័ន្ធ ភូមិ ៤ សង្កាត់ អូរឫស្សីទី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ”។

សូមទស្សនាវីឌីអូសកម្មភាពដ៏កម្សត់នៃជីវភាពរបស់គាត់៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.