ហួសចិត្ត! បុរសម្នាក់ស្រវឹងស្រាបើកឡានបុកម៉ូតូ រួចរត់គេចខ្លួន ចុងក្រោយទើបដឹងថាម៉ូតូដែលខ្លួនបានបុកនោះជាប្រពន្ធនិងកូនខ្លួន​​ ...(វីឌីអូ)

ចិន.ហ្វុង

នៅប្រទេសចិនមានករណីបុរស​ម្នាក់​ស្រវឹង​ស្រា ហើយ​បាន​បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ និង​កូន​ប្រុស​ស្លាប់​យ៉ាង​អាណោចអាធ័ម រួច​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោលតែម្តង។

តាមប្រភពសារពត៌មានចិនបានអោយដឹងថា អ្នក​បើក​បរ​ស្រវឹង​ស្រា​រូប​នេះ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា Zhang ដែល​បាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ក្នុង​ទីក្រុង Zibo ប្រទេស ចិន។ ក្រោយ​មក​នៅ​យប់​ដដែល​នោះ បុរស​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន និង​នាំ​មក​កន្លែង​កើត​ហេតុ ទើប​រូបគេ​ដឹង​ការ​ពិត​ថា​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ជា​ប្រពន្ធ និង​កូន​របស់​ខ្លួន​សោះ។ ប៉ុន្តែ ជា​អកុសល​កូន​ប្រុស​របស់​លោក បាន​ស្លាប់​បាត់​ទៅ​ហើយ​ខណៈ​ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់។

បើយោង​តាមលោក Zhang ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ប្រពន្ធ ​និង​កូន​របស់​លោក ​បាន​ទៅ​ផ្ទះ​សាច់​ញាតិ​ ដើម្បី​ញ៉ាំ​អាហារ​ពេល​ល្ងាច លោក Zhang បាន​បើក​ឡាន​របស់​ខ្លួន​ខណៈ​ប្រពន្ធ និង​កូន​កំពុង​ជិះ​ម៉ូតូ ប៉ុន្តែ​ដោយ​សារ​លោក​ផឹក​ស្រា​ច្រើន​ពេក ក៏​ស្រវឹង​រួច​បើកបុក​ពួក​គេ​តែ​ម្ដង ហើយមិនបានដឹងថាជាប្រពន្ធនិងកូនរបស់ខ្លួនឯងនោះ ទើបគាត់រត់គេចខ្លួន។

យ៉ាងណាមិញ នៅ​ក្នុង​ខ្សែ​វីដេអូ​របស់​ប៉ូលិស​បង្ហាញ​ពី​ការ​នាំ​ខ្លួន​លោក Zhang ទៅ​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​រូប​គេ​យំសោក និងមាន​ភាព​ក្ដុកក្ដួល​ជា​ខ្លាំង​ក្រោយ​ដឹង​ការ​ពិត ហើយ​ស្ទើរតែមិនជឿនូវអ្វីដែលបានកើតឡើង៕

សូម​ទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.