អ្នកដឹកនាំសំដែង របស់ក្រុមហ៊ុនហង្សមាស និយាយអ្វីខ្លះពី ប៊ុត សីហា (មានវីដេអូ)

Chen Fong

មានការចេញមុខក្នុងនាមជាអ្នកនិពន្ធ និង ដឹកនាំសំដែងដ៏ល្បីឈ្មោះ នៅក្នុងផលិតកម្មហង្សមាស លោកកៅ សីហា លោកបានបង្ហោះវីដេអូ រំលឹកពីប៊ុត សីហា ស្របពេលដែលតារាមួយចំនួននៅក្នុងផលិតកម្មហង្សមាស ចាប់ផ្តើមថតបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ។

ត្រឹមត្រូវណាស់ ក្រោយពីផ្ទុះរឿងរ៉ាវជាច្រើន ពេលនេះម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា ជួបការលំបាកធំមួយទៀតនោះ គឺម្តាយក្មេកធ្លាក់ខ្លួនឈឺ ស្របពេលដែលតារារូបនេះ ជាអ្នកផ្គត់ផ្គង់ចិញ្ចឹមគ្រួសារទាំងមូល។

ម៉្យាងទៀត ការបាត់បង់ឱកាសដ៏ធំរបស់ ប៊ុត សីហា លោក និង អ្នកគាំទ្រ ក៏ដូចជាគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង ជាក់ស្តែងកាលពីថ្មីៗនេះ លោកកៅ សីហា អ្នកនិពន្ធដ៏ល្បីឈ្មោះបានបង្ហោះវីដេអូចម្រៀងចាស់របស់ប៊ុត សីហា ក្នុងពិធីចូលឆ្នាំខ្មែរ កាលពីប៉ុន្មានឆ្នាំមុនគឺបទ «ខ្ញុំម៉ាអែម» និង«ចូលឆ្នាំថ្មីរកសង្សារឲ្យបាន»ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រណោះ នឹកឃើញដល់រូបលោកយ៉ាងខ្លាំង ខណៈពេលដែលតារាជាច្រើននាំគ្នាចេញចម្រៀងព្រោងព្រាត។

លោកកៅ សីហា បានត្រឹមតែសោកស្តាយប៉ុណ្នោះ

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រ គិតថា បើសិនជាលោកអាចនៅច្រៀងប្រាកដជាទទួលបានការគាំទ្រខ្លាំងមិនខាន បូករួមជាមួយនឹងការសោកស្តាយ និងអាណិតដល់រូបលោកមិនស្ទើរនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.