ញាក់សាច់! មកដឹងតម្លៃ និងសមត្ថភាពរថយន្តរបស់ ចាន់ វឌ្ឍនាកា ពិតជាមិនធម្មតា

កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ដែលមានស្រុកកំណើតនៅខេត្តកំពត លេងក្នុងតួនាទីជាខ្សែបម្រើស្លាប និងប្រយុទ្ធ ហាក់កំពុងមានឈ្មោះបោះសម្លេងទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ថែងរូបគេ គឺជាកីឡាករខ្មែរមួយរូប ដែលមានសំណាងបានចេញទៅលេងនៅក្នុងក្លិប Fujieda MYFC លីគទី៣ របស់ប្រទេសជប៉ុន ហើយបច្ចប្បន្ននេះកំពុងលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ដោយទទួលបានប្រាក់ខែខ្ពស់ គឺចំនួនប្រមាណ ១៥,០០០ដុល្លារ ពីក្លឹបថ្មីទៀតផង។
អី្វដែលគូរឲ្យចាប់អារម្មណណ៍ជាទីបំផុតនោះ កាលពីម្សិលមិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានឆ្លៀតពេលមកមើលការប្រកួត រវាងក្រុម វិសាខា ជាមួយភ្នំពេញក្រោន នៅកីឡាដ្ឋានវេស្ទើន។
វត្តមាននេះ បានធ្វើឱ្យអ្នកគាំទ្រសរសើរចំពោះ វឌ្ឍនាកា ដែលមកដល់កម្ពុជាភ្លាម ទៅទស្សនាការប្រកួតលីគកំពូលភ្លាម ហើយអមជាមួយរថយន្តសេរីទំនើបនេះថែមទៀត។ បើតាមទីផ្សារ រថយន្តនេះអាចតម្លៃជាង១០ម៉ឺនដុល្លារអាមេរិកឯណោះ ។
ចំពោះប្រភេទរថយន្តស៊េរីទំនើបនេះគឺ Range Rover Sport ឆ្នាំ២០១៨ ប្រភេទ Hybrid ដែលអាចសាកបញ្ចូលថាមពលអាគុយបានទៀតផង(plug-in Hybrid) ។
រថយន្តម៉ូដែល Range Rover Sport (plug-in Hybrid) នេះមានឈ្មោះថា Range Rover Sport PHEV ដែលមានបំពាក់ម៉ាស៊ីនស៊ីឡាំង៤ អាចផលិតកម្លាំងបាន៣០០សេះ បូករួមនឹងម៉ូទ័រអគ្គីសនីថាមពល៨៥គីឡូវ៉ាត់ ដែលដើរដោយអាគុយទំហំ១,១កីឡូវ៉ាត់ម៉ោង ។
Leave a Comment