មិនភ្លេចកំណើតដើម! ពេលនេះទោះខ្លួនល្បីយ៉ាងណា ក៏ ឡុង លីគ័ង្គ នៅតែធ្វើទង្វើមួយនេះ

David

កុមារាសម្លេងធំ ឡុង លីគ័ង្គ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី ១ កូនប្រុសរបស់ លោក ព្រាប សុវត្ថិ ដែលទទួលបានការគាំទ្រពីមហាជនជាច្រើនផងដែរ។ មកដល់ពេលនេះ ឡុង លីគ័ង្គ បានក្លាយជាតារាចម្រៀងមួយរូប ដែលទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែទេពកោសល្យ និងសមត្ថភាពខ្ពស់របស់គេ។ ជារឿយៗ គេឃើញតារាវ័យក្មេងរូបនេះ តែងតែទៅធ្វើការងារនៅស្រុកចម្ការដោយមិនប្រកាន់ខ្លួន ទោះបីជាការងារសិល្បៈរវល់យ៉ាងណាក៏ដោយ។

ឃើញច្បាស់នឹងភ្នែក ពេលនេះ លីគ័ង្គ បានបង្ហោះរូបអ៊ុំទូកដោយផ្ទាល់ ថែមជាមួយនឹងសារភ្ជាប់មកថា៖ «បងៗចង់ជិះទេ អូនអ្នកដឹក ពេលកាន់ចង្វារ ទើបដឹងថាលោកតាពិតជាលំបាកណាស់ តែមុខរបរទៀងត្រង់ មានតម្លៃ និងគេស្រឡាញ់រាប់អាន ជិះមួយជុំ១៥០០០រៀល បងៗដឹងថានៅទីណាទេ?» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.