“កាដូគ្មានន័យ”វបានលោក មួន ម៉ារ៉ា យកមកបកស្រាយសារជាថ្មី ដែលជាបទ ល្បីកាលពីជាង ១០ឆ្នាំមុន (មានវីដេអូ)

បងហ្វុង

អតីតតារាចម្រៀងលោក មួន ម៉ារ៉ា ក្រោយពីឈប់ពីសកម្មភាពសិល្បៈ និងបានរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំក្តី លោកក៏នៅតែជាទីចំណាប់អារម្មណ៍របស់មហាជន។ ដោយលោកតែងតែបានបង្ហាញពីការស្រលាញ់ចំពោះក្រុមគ្រួសារ គឺភរិយា និងកូនប្រុសរបស់លោក និងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹង ភរិយាមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ។

យ៉ាងណាមិញអតីតតារាចម្រៀងរូបនេះ បានធ្វើការបកស្រាយបទចម្រៀង “កាដូគ្មានន័យ” ដែលជាបទចម្រៀងដែលល្បីខ្លាំងកាលពីជាង១០ឆ្នាំមុន។ ក្នុងការរំលឹកបទចម្រៀងមួយបទនេះលោកក៏បានធ្វើការបង្រៀន លេងហ្គីតា និងរបៀបច្រៀងបទចម្រៀងមួយបទនេះ។

គួរបញ្ចាក់ផងដែលថា មួន ម៉ារ៉ា ជាតារាចម្រៀងដែលមានឈ្មោះល្បីល្បាញ ដោយបទចម្រៀងរបស់លោកតែងតែទទួលបានការគាំទ្រជាខ្លាំងដែលមានបទ “បងជាបន្លាក្នុងទ្រូងអូន” តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.