អផ្សុកពេក! ស្ត្រីម្នាក់បានថតរូបអាក្រាតរបស់នារីនៅបន្ទប់ទឹកសាធារណៈរួច ផ្ញើទៅឲ្យមិត្តប្រុសរបស់ខ្លួន មើលលេងកម្សាន្ត

David

យោងតាមសារព័ត៌មានក្នុងប្រទេសចិន បានធ្វើការចុះផ្សាយពី ស្ត្រីម្នាក់ដែលមាននាមត្រកូល Chen ដែលកំពុងងូតទឹក នៅឯបន្ទប់ទឹកសាធារណៈដ៏ពេញនិយមមួយនៅ ក្រុងសេនយ៉ាង ពេលនោះផងដែរ នាងប្រទេះឃើញថាមាន ស្ត្រីវ័យកណ្តាលនៅក្បែរនោះបានយកកាមេរ៉ាទូរស័ព្ទដៃ ថតនាងក្នុងពេលនាងអាក្រាតកាយ។

ភ្លាមៗនោះដែរនារីរងគ្រោះម្នាក់នោះ បានដឹងខ្លួនទាន់ពេល ក៏ប្រញាប់ប្រញាលទៅទាញទូរស័ព្ទពីស្រី្តនោះ ។ ក្នុងភាពប្រវាយប្រតប់គ្នា ស្ត្រីម្នាក់នោះក៏បានបោកទូរស័ព្ទរបស់នាងទៅនឹងដី ហើយព្យាយាមជាន់កំទេចថែមទាំង។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ស្រ្តីទាំង២ត្រូវបាន បញ្ចូនទៅឯស្ថានីយ៍ប៉ូលីស ។ ស្រី្តបង្កហេតុបានសារភាពថា ខ្លួនពិតជាបានថតរូបនិងវីដេអូរបស់នារីម្នាក់ក្នុងពេលអាក្រាតកាយ ក៏ដូចជាស្ត្រីដទៃទៀតនៅក្នុងបន្ទប់ទឹកសាធារណៈ។ នាងបាននិយាយថា នាងបានផ្ញើរូបភាពនិងវីដេអូទាំងនេះទៅឱ្យមិត្តប្រុសរបស់នាង រួមទាំងបង្ហោះចូលក្នុងបណ្តាញសង្គមផងដែរ។

ក្រុមមន្ត្រីប៉ូលីសបានឲ្យដឹងថា នៅត្រង់ករណីនេះ វាមិនច្បាស់ទេថា តើការដាក់ទណ្ឌកម្មបែបណាលើស្រី្តរូបនេះទេ ។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Shenyang កាលពីថ្ងៃពុធសប្តាហ៍មុន។

ក្នុងរូបភាពដែលបានបានបង្ហោះនោះ រួមមានគេសង្កេតឃើញមានជនសង្ស័យ រួមជាមួយស្រី្តអាក្រាតកាយ២នាក់នៅកន្លែងផ្កាឈូកសាធារណៈ ។

បណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសង្ស័យថាស្ត្រីរូបនេះ មិនមែនផ្ញើរូបថតសិចស៊ីទៅឱ្យមិត្តប្រុសរបស់នាងមើលនោះទេ វាអាចជាការដែលនាងផ្ញើទៅឲ្យនរណាម្នាក់ ក្រោមបភាព ជាការលក់ទៅឲ្យគេហទំព័រអាសអាភាសផ្សេងៗ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.