ជួយៗគ្នា! ពុំនោះទេ ប្រាកដជាមាន មនុស្សគ្រោះថ្នាក់ជាមិនខាន (មានវីដេអូ)

David

ជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិនប្រក្រតីមួយបានកើតឡើងនៅចំណុចប្រសព្វមួយនៅទីក្រុងបូចូវ ប្រទេសចិនដោយមានយានយន្តមួួយគ្រឿងដែលមិនគ្រប់គ្រង់បាន រត់វិលពេញផ្លូវលាតសន្ធឹងតាមដងផ្លូវ។

ដោយយោងតាមកាមេរ៉ាសុវត្ថិភាព យើងសង្កេតឃើញថាមាន រថយន្តកង់បីមួយគ្រឿង បានបុកជាមួយរថយន្តមួយគ្រឿងផេ្សងទៀតនៅផ្លូវបំបែកជាបួន ។ ជាសំណាងល្អមិនមានអ្នករងរបួស ប៉ុន្តែ ប៉ូលីសម្នាក់ដែលនៅដើរល្បាតបានប្រញាប់ចេញទៅតាមដងផ្លូវដើម្បីបញ្ឈប់ថយន្តកង់បីមួយគ្រឿង ដែលកំពុងអុកលុកនៅកណ្តាលផ្លូវ។

ភ្លាមៗនោះដែរក៏មានប៉ូលីសប៉ុន្មាននាក់ទៀតផងដែរ បានមកចូលរួមជួយដោយ បញ្ឈប់ថយន្តកង់បីមួយគ្រឿង ប៉ុន្តែទោះបីជាពួកគេបានរួមកម្លាំងគ្នាក៏ដោយក៏ពួកគេនៅតែមិនអាចនាំយកត្រីចក្រយានយន្តដ៏កាចសាហាវមកបញ្ឈប់បាន។

ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែកម្លាំងគ្នីគ្នាច្រើន ទីបំផុតថយន្តកង់បីមួយគ្រឿង ត្រូវបានបញ្ឈប់បានដោយជោគជ័យ ។

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.