កញ្ញា ចំរើន សុភ័ក្រ បាត់មុខមួយរយៈខ្លី ដោយសារមានមូលហេតុ​ ...

David

ភ្នំពេញ៖ តារាស្រីដែលទទួលបានការចាប់អារម្មណ៏ពីមហាជនម្នាក់ ជាមួយនឹងAlbumចម្រៀង បទ «ម៉ែ» ពិរោះចាក់ស្រែសដល់បេះដូងទស្សនិកជនគ្រប់ស្រទាប់ គឺ កញ្ញា ចំរើន សុភ័ក្រ ដែលកំពុងមានការគាំទ្រច្រើនមិនដាច់ពិអ្នកស្រឡាញ់វិស័យចម្រៀងនៅកម្ពុជា។

តែគួរអោយចម្លែកមួយរយៈពេលចុងក្រោយនេះ កញ្ញាដែលជាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី 1 រូបនេះ បាត់វត្តមានពីការប្រគុំតន្រ្តី និង​សម្ដែងដូចពីពេលមុន ដូច្នេះទើបមានអ្នកគាំទ្រនាងមួយចំនួនបានចោទជាសំនួរថា តើនាងទៅណា ហើយកំពុងមានធ្វើអ្វីបានជាស្ងាត់មិនឃើញវត្តមានក្នុងកម្មវិធីដូចពេលមុន។

បើទោះបីជានាងបានបាត់មុខមួយរយៈពេលខ្លីនេះ ក៏ព្រោះតែ អតីតកូនក្រុម របស់លោក ណុប បាយ៉ារិទិ្ធ កញ្ញា ចំរើន សុភ័ក្រ កំពុងកើតជំងឺ អុជស្វាយ ធ្វើឲ្យតារាស្រីរូបនេះ ខាកខាន មិនបានឡើងច្រៀង បម្រើអារម្មណ៍អ្នកគាំទ្រខ្លួនឡើយ។

យោងតាមការផុសពីគណនីFacebookពីកញ្ញា ក៏បានបង្ហោះរូបភាពលើគណនី(IG)របស់ខ្លួន បានឲ្យគ្រប់គ្នា ឃើញពីផ្ទៃមុខកញ្ញា មានឡើងពងបែកពេញមុខ ហើយនេះជាហេតុផល ដែលធ្វើនាង មានមុខមិនរីកទាល់តែសោះ ព្រោះតែខ្លួនកំពុង បារម្ភពីស្នាម ក្រោយកើតជំងឺមួយនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.