ដំណឹងថ្មី ពីព្រះអង្គព្រះគ្រូ នី សុវណ្ណមុនីរ៉េត មានសង្ឃដីការទាក់ទងនឹងការលក់ឡាន 570 សេរីទំនើប (មានវីឌីអូ)

David

ក្នុងរយៈពេលមួយថ្ងៃនេះផ្ទាល់ មានដំណឹងមួយការលះបង់របស់ព្រះសង្ឃម្នាក់ ដើម្បីធ្វើទាន បានល្បីក្នុងបណ្តាញសង្គមនាំគ្នានិយាយ និងចង់ដឹងពីដំណឹងថ្មីៗរបស់ព្រះ​អង្គ នី​ សុវណ្ណ​មុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន កុដិ​២៤​ ដោយព្រះអង្គប្រកាស រថយន្តស៊ែរីទំនើប Lexus​ 570 ឆ្នាំ២០១៨ ដែល​បានពីញាតិ​ញោម​ប្រគេន​ ក្នុងគោលបំណងដើម្បី​យក​ប្រាក់មក​កសាង​កុដិ​ សម្រាប់ប្រគេន​ព្រះសង្ឃគង់​នៅ​ក្នុងវត្ត​នាគ​វ័ន​​ ដោយ​សារ​ថាព្រះ​អង្គ​ពុំមាន​បច្ច័យ​គ្រប់គ្រាន់ដើម្បី​កសាងនោះឡើយ​ ទើបសម្រាចថាលក់បែបនេះ។

ដោយឡែក ជាមួយគ្នានោះដែរតេជគុណ​ក៍បានបន្ថែម​ថា ក្រៅពីកសាងកុដ សល់ប៉ុន្មាន​​​នឹង​បន្ត​ធ្វើ​មនុស្ស​ធម៌​ ចែក​ទាន​ដល់​ញាតិ​ញោម​ទីទ័ល​ ចាស់​ជរា​ ...​។ មុននេះបន្តិចនៅម៉ោងប្រហែល ៦ ល្ងាចនេះ លោក អ៊ឹម ជីវ៉ា ក៍បានទៅដលកុដរបស់ព្រះ​អង្គ នី​ សុវណ្ណ​មុនីរ៉េត​ ផ្ទាល់ផងដែរ ដើម្បីទៅយកព័ត៌មានបន្ថែមទាក់ទងនឹងការលក់រថយន្តស៊ែរីទំនើបនេះ៖

ដូច្នឹងប្រសិនបើ​មាន​ប្រិយមិត្ត ញាតិញោម​ដែល​ចាប់អារម្មណ៍​អាចធ្វើការទំនាក់ទំនង​មក​លេខ 077 200001 – 077 5555 43 (លក់​រថយន្ត​)។

សូមទស្សនាវីឌីអូរផ្ទាល់ដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.