អគី្គភ័យ ឆេះក្លឹបកម្សាន្ត Rock សមត្ថកិច្ចបាញ់ទឹកពន្លត់ផង ប្រើអេស្កាវ៉ាទ័រវាយទំលុះជញ្ចាំងផង ទើប ...

David

កាលពីវេលាម៉ោងជិត០៤ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីឆាបឆេះមជ្ឈមណ្ឌលកម្សាន្ត Rock ដែលស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ករណីអគ្គិភ័យនេះបានបន្តឆាបឆេះរហូតតាំងពីម៉ោងជិត០៤ល្ងាចដល់ម៉ោង១១យប់ ដោយកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់បានធ្វើឲ្យអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង។

គ្រោះអគ្គិភ័យដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា នេះបានរត់ទាំងស្រុងនៅវេលាម៉ោងជិត១១យប់ ក្រោយសមត្ថកិច្ចបានប្រើប្រាស់អេស្កាវ៉ាទ័រទៅវាយទំលុះជញ្ជាំងអាគារ ដើម្បីចូលទៅធ្វើការបាញ់ទឹកពន្លត់។ មូលហេតុបឋមដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង។ សម្រាប់ទំហំនៃការខូចខាតវិញនោះ គេនៅមិនទាន់ដឹងច្បាស់ថាខូចខាតអស់ទឹកប្រាក់ប៉ុន្មាននោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.