ពិតជាគួរឲ្យកោតសរសើេរណាស់! គ្រូបង្រៀនអាហ្រិ្វចម្នាក់ ចំណាយពេល គូរផ្ទាំងរូប Ms. Word នៅលើក្តារខៀន ដើម្បីបង្រៀនកូនសិស្ស

David

ជារូបភាពដ៏សែនរំជួយចិត្តនៅលើបណ្តាញសង្គម ដែលបង្ហាញពីគ្រូបង្រៀនក្រីក្រម្នាក់ សុខចិត្តចំណាយពេលគូរផ្ទាំងកម្មវិធី Microsoft Word ទាំងដុលនៅលើក្តារខៀន ដើម្បីបង្រៀនដល់កូនសិស្ស។

គ្រូបង្រៀនជាបុរសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Owura Kwadwo មានប្រភពមកពីទីក្រុង Kumasi ប្រទេសហ្គាណា។ គាត់បង្រៀនលើមុខវិជ្ជាវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឯ​សហគមន៍ជនបទមួយកន្លែង បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញ «Visual Arts»។

ហគមន៍ក្រីក្រខាងលើ ពុំមានធនធានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់លើការបង្រៀននោះទេ។ ទោះបីគ្មានកំព្យូទ័រក៏ដោយ ក៏វិធីបង្រៀនរបស់លោក Owura ហាក់បីដូចជាមានប្រសិទ្ធភាព ព្រោះកូនសិស្សរបស់គាត់ ត្រូវបានគេមើលឃើញថា មានចំណង់ចង់រៀនជាខ្លាំង ក៏ដូចជាទទួលបានចំណេះដឹងយ៉ាងច្រើន ពីការបង្រៀនរបស់គាត់ផងដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.