តារាចម្រៀងដែលត្រូវភ្លើងឆេះសុះសាច់ក្នុងក្លឹបកំម្សាន្ត LV ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ

David

កាលពីយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១:៤០ នាទី អណ្តាលភ្លើងបានឆាបឆេះ ក្លិបកម្សាន្ត LV ដែលមានទីតាំងនៅស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកចម្រៀងម្នាក់ប្រចាំក្លិប​ LV ឈ្មោះ លោក ប៊ូ ចាន់ណាក់ ហៅ វេហា រងរបួសធ្ងន់ធ្ងរ ដោយត្រូវភ្លើងឆាបឆេះសុខសាច់ពេញរាងកាយ ខណៈពេលដែលលោកកំពុងបំពេញការងារនៅក្នុងក្លឹបកម្សាន្តមួយនេះ។

ជនរងគ្រោះ លោក ប៊ូ ចាន់ណាក់ ហៅ វេហា ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងព្រះរាជធានីភ្នំពេញ បន្ទាប់មកក៏បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែពិតជាគួរឲ្យសោកស្តាយណាស់ រូបលោកបានទទួលមរណភាពហើយ នាវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃ២៣ ខែកុម្ភៈ នេះ។ គួរបញ្ជាក់ផងដែរថា លោក ប៊ូ ចាន់ណាក់ គឺជាតារាចម្រៀងឆ្នើមមួយរូបប្រចាំក្លិបកម្សាន្ត LV និងត្រូវបានអ្នករស់នៅក្នុងក្រុងព្រះសីហនុស្គាល់ច្រើន ព្រោះតែលោកមានសម្លេងពិរោះ ប៉ុន្តែគួរឲ្យស្តាយដែលលោកបានលាចាកលោកនេះទៅហើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.