គ្មានអី្វត្រូវលាក់បាំង! ក្រុមតារាចម្រៀង ស្រីកូរ៉េ Girl's Day សារភាពថា បានមើលរឿងកូនជ្រូក

David

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត នៅក្នុងប្រទេសកូរ៉េជាច្រើននាក់ ជាពិសេសប្រិយមិត្តរបស់ ក្រុមតារាចម្រៀងស្រីកូរ៉េ Girl's Day មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរតែមិនជឿ បន្ទាប់ពីបានដឹងថា ក្រុមតារាចម្រៀងស្រី Girl's Day បានមើលរឿងកូនជ្រូក។

កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះ នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា “Yoo Hee Yeol's Sketchbook” ហើយមានវត្តមានរបស់ក្រុមតារាចម្រៀងស្រី Girl's Day ចូលរួមផងដែរ។ ជាមួយគ្នានេះ សមាជិកនៅក្នុងក្រុម Girl's Day នេះ ក៏បានធ្វើឲ្យបែកធ្លាយរឿងសម្ងាត់ ដែលមិនគួរឲ្យជឿមួយ ដោយកញ្ញា Yura ជាសមាជិកក្នុងក្រុមនេះ បានឆ្លើយសារភាពថា សមាជិកក្នុងក្រុមនិមួយៗ បានមើលរឿងកូនជ្រូកទាំងអស់គ្នាតែម្តង។

ទោះបីជាយ៉ាងនេះក៏ដោយ កញ្ញា Yura បានបញ្ជាក់ប្រាប់ថា ពួកនាងមើលរឿងកូនជ្រូក ដើម្បីឲ្យការសម្តែងវីដេអូចម្រៀងរបស់ពួកនាង បានល្អប្រសើរប៉ុណ្ណោះ ព្រោះនៅក្នុងវីដេអូចម្រៀងថ្មីរបស់ពួកនាង ត្រូវធ្វើផ្ទៃមុខបែបសិចស៊ី ទើបពួកនាងសម្រេចចិត្ត មើលរឿងកូនជ្រូកតែម្តង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.