ទីបំផុត «ទ្រាំៗទៅធ្វើម្ដេចយើងស្រលាញ់គេ» ​របស់ ខេមរៈ សិរីមន្ត នៅរស្មីហង្សមាស​ ចេញ Full MV ហើយ! (មានវីដេអូ)

David

អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនោះ ពេលនេះបានចេញ Full MV ហើយ ខណៈកាលពីយប់មិញនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀង Full MV ជាចំណងដៃរបស់លោក ខេមរៈ សិរីមន្ត មានចំណងជើងថា «ទ្រាំៗទៅធ្វើម្ដេចយើងស្រលាញ់គេ»។

ជាការពិតណាស់ កំពូលតារាចម្រៀងបែបយុវវ័យ លោក ខេមរៈ សិរីមន្ត ត្រូវបានទស្សនិកជនជ្រាបថា លោកផ្លាស់ទ្រនំចូលផលិតកម្មហង្សមាស ក្រោយពេលផលិតកម្មរស្មីហង្សមាស បញ្ចេញចម្រៀងបទ «ស្ទឹងត្រែងបងអើយ!» ដែលដំណឹងមួយនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពាសពេញបណ្ដាញហ្វេសប៊ុក។ ថ្មីៗនេះផងដែរ តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត ក៏មានវត្តមាសជាថ្មីម្ដងទៀត នៅក្នុងបទចម្រៀងទី២ របស់ខ្លួនក្នុងផលិតកម្មរស្មីហង្សមាស មានចំណងជើងថា «ទ្រាំៗទៅធ្វើម្ដេចយើងស្រលាញ់គេ»។

បទចម្រៀង «ទ្រាំៗទៅធ្វើម្ដេចយើងស្រលាញ់គេ» ជាបទបែបមនោសញ្ចេតនា ស្នេហាត្រីកោណ កម្សត់ លន្លង់លន្លោច ទៅតាមអត្ថន័យ ពិតជាចាត់ដោតអារម្មណ៍ទស្សនិកជន ដែលត្រូវនឹងសាច់រឿងនេះខ្លាំង។

ដូច្នេះ ដើម្បីបានជ្រាបកាន់តែច្បាស់ថា បទ «ទ្រាំៗទៅធ្វើម្ដេចយើងស្រលាញ់គេ» ច្រៀងដោយតារាចម្រៀងរូបសង្ហា លោក ខេមរៈ សិរីមន្ត ពីរោះនិងមានអត្ថន័យលន្លង់លន្លោច កម្រិតណា សូមទស្សនា Full MV ដែលទើបនឹងចេញថ្មីៗនេះ ទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.