ពិតជាចង្រៃហួស! នៅមិននៅនោមដាក់ប្រអប់ប៊ូតុងបញ្ជាជណ្តើរយន្ត លទ្ធផលចុងក្រោយ ... (មានវីដេអូ)

David

យោងតាមសារព័ត៌មានបរទេស បានធ្វើការចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ពីក្មេងប្រុសម្នាក់ត្រូវជាប់គាំងក្នុងជណ្តើរយន្តដោយសារតែគេបាញ់នោមដាក់ប្រអប់ប៊ូតុងបញ្ជាជណ្តើរយន្ត ក្នុងពេលដែលគេនៅក្នុងប្រអប់តែម្នាក់ឯង។

តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាពក្នុងជណ្តើរយន្តនោះបានបង្ហាញថា ក្មេងប្រុសម្នាក់នេះបានជិះនៅក្នុងជណ្តើរយន្តប្រអប់នេះតែម្នាក់ឯង។ នៅខណៈពេលដែលជិះនោះគេក៏បានធ្វើរឿងសឹងមិនគួរអោយជឿមួយ គឺបានបាញ់នោមទៅលើប្រអប់ប៊ូតុងបញ្ជា រំពេចនោះប្រអប់ប៊ូតុងបញ្ជាបានឆ្លងភ្លើងធ្វើអោយយន្តជណ្តើរលែងដំណើរការតែម្តង។ តែយ៉ាងណាក្មេងប្រុសម្នាក់នោះក៏ត្រូវបានគេ​ជួយ​ចេញមកពីជណ្តើរយន្តប្រអប់បានយ៉ាងជោគជ័យ។ រឿងរ៉ាវនេះត្រូវគេចែករំលែកពេញបណ្តាញសង្គម អ្នកប្រើប្រាស់បណ្តាញនេះរិះគន់យ៉ាងដំណំទៅលើទង្វើររបស់ក្មេងប្រុសម្នាក់នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.