លោក មាស​ រិទ្ធី ប្រកាសក្តែងៗថា ប៊ុត សីហា នឹងមិនអាច ... (មានវីដេអូ)

David

ដោយយោងតាមការថ្លែងរបស់ លោក មាស​ រិទ្ធី នាយកនិពន្ធផ្នែកព័ត៌មាន របស់ទូរទស្សន៍ហង្សមាស បានបញ្ជាក់ប្រាប់ថា គ្រួសារហង្សមាសទាំងមូលបានបដិសេធ ដោយមិនទទួលយក លោក ប៊ុត សីហា វិញនោះទេ ហើយចំពោះការមិនទទួលយករូបគេ​នេះ ក៏ព្រោះតែមានបញ្ហាជាច្រើនផ្សេងទៀត ក្រៅពី​រឿងរ៉ាវពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀននេះ​។​

តាមការផ្សាយផ្ទាល់ពីទូរទស្សន៍ មានអ្នកទស្សនាបានសួរចោទជាសំណួរថា បើសិនជា លោក ប៊ុត សីហា កែខ្លួន តើហង្សមាសព្រមទទួល យកគេវិញទេ ?

ជាការឆ្លើយបកវិញ លោកឬទ្ធី បានប្រាប់ថា មិនអាចនោះទេ! ដោយលោកបានពិភាក្សា​ជាមួយអគ្គនាយករួចរាល់ហើយ ក្រុមហ៊ុនមិនសម្រេចយក សីហា វិញនោះទេ បើទោះបីជាកែខ្លួនក៏ដោយ ។​

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.