នៅតែលេចធ្លោជាងគេ បេក្ខជន គ្រី ថៃពៅ ធ្វើឲ្យគណ:កម្មការសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

David

កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol ជាកម្មវិធីដែលមានអ្នកទស្សនាជាច្រើន និងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្ត។

យ៉ាងណាមិញ កាលពីយប់មិញនេះ Cambodian Idol រដូវកាលទី៣ ក៏បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៣ ហើយដែរ ដែលនៅសល់តែបេក្ខជន និងបេក្ខនារី ចំនួន ១០រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឆ្លងទៅវគ្គជាបន្ត។

ក្នុងនោះ បេក្ខជន គ្រី ថៃពៅ បានបង្ហាញសមត្ថភាពច្រៀង យ៉ាងស្រទន់ និងការដាក់មនោសញ្ចេតនា បានយ៉ាងល្អបំផុត ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា « សន្ទូងភ្លេចស្រែ» ។

ក្រោយពីបកស្រាយចប់ ថៃពៅ ទទួលបាននូវស្នូរទះដៃ និងការគាំទ្រខ្លាំងមែនទែន ពីប្រិយមិត្តបងប្អូន ដែលទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ របស់ស្ថានីយទូរទស្សន៍ហង្សមាស។

ជាពិសេស នៅវគ្គប្រកាសលទ្ធផលថៃពៅក៏ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនផងដែរ ពីសំណាក់ទស្សនិកជន ដែលអាចធ្វើឲ្យក្មេងតូចរូបនេះ មានឱកាសបន្តទៅកាន់វគ្គ Live Show នៅសប្តាហ៍ក្រោយទៀតផងដែរ ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.