ទៀតហើយ! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ថាបទ ស្ទឹងត្រែងបងអើយ របស់ ខេមរៈ សិរីមន្ត កូពីសុទ្ធពីឡាវ (មានវីដេអូ)

David

តារាចម្រៀងដែលមហាជន ដាក់នាមឲ្យជាតារាកំពូលទើស លោក ម៉ៃ សុគន្ធ មួយរយៈចុងក្រោយនេះ លោកហាក់ដូចជាស្ងប់ស្ងាត់ មិនបានចេញមុខមក ទើសតារារូបណានោះទេ ប៉ុន្តែលោកទើបតែចេញ បទចម្រៀងមួយបទ ចម្លងពីបទបរទេស ដែលទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញសង្គម។

យ៉ាងណាមិញ កាលពីយប់មិញនេះ តារាកំពូលទើសរូបនេះ បានចេញមុខរិះគន់ជាថ្មី ដោយបានរិះគន់ចំៗ មកលើម៉ូតសក់របស់លោក ខេមរៈ សិរីមន្ត ដោយបង្ហោះ Caption ថា៖ “លិចគូទ ចាស្ទីនកូពី ម្តងទៀតហើយ Original song ស្ទឹងត្រែងបងអើយ កូពីសុទ្ធពីឡាវ ដូចតែ Teamringdingdong សោះ ខំអួតមេសអាវ៉ាអើយ”។

ទោះជាយ៉ាងណាក្តី ដូចដែលប្រិយមិត្តជ្រាបច្បាស់ហើយ រាល់ការរិះគន់របស់លោក ម៉ៃ សុគន្ធ ម្តងណា លោកមិនដែលទទួលការគាំទ្រ ឬមតិវិជ្ជមានពីមហាជននោះទេ។ ក្នុងនោះដែរ ការរិះគន់របស់លោកម្តងនេះ ក៏នៅតែមានមហាជនជាច្រើន បានប្រឆាំងយ៉ាងដាច់ខាតថា ការរិះគន់របស់លោក ពិតជាមិនត្រឹមត្រូវ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.