ប្រវិត្តរបស់មេចោរ រ៉ាស្មាច់ ដែលមនុស្សគ្រប់គ្នា មិនធ្លាប់បានដឹង

David

រ៉ា ស្មាច់ កំពូលអ្នកគុននិយមល្បីនៅកម្ពុជាកាល១៨ឆ្នាំមុនក្នុងវិស័យ ប្លន់ នឹង ចាប់ជំរិត ។

ប្រវត្តិរូបខ្លះៗ ៖ រ៉ា ស្មាច់ ឈ្មោះពិត សោមណារ៉ា ឬ រ៉ា អូស្ត្រាលី កាន់លិខិតឆ្លងដែនថៃ ឈ្មោះ គីត មានម្ដាយឈ្មោះ អ៉ឹម យ៉ង់ មានឪពុកឈ្មោះ សុក ស្ដែង មានស្រុកកំណេីតនៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ប្រវត្តិសិក្សា ៖ រៀនចប់អនុវិទ្យាល័យឌីប្លូមនៅសាលាបឹងត្របែក រៀនចប់ផ្នែកបង្ក្រាបភេរវកម្ម នឹង ជាកម្មង់ដូរពីអូស្ត្រាលី

ប្រវត្តិកាប់ចាក់ ៖ បាញ់អតីតស្នងការក្រុង លោក ហេង ពៅ បាក់ជេីងម្ខាង ចាប់ជម្រិតថៅកែឡាន ថៅកែធនាគា ល្បីសុសសាយ

ប្រវត្តិធ្វេីចោរ ៖ ចាប់ជំរិត ៩ លេីក សរុបជាទឹកលុយ ១លាន២សែនដុល្លារ

រហ័សនាម ៖ រ៉ា ស្មាច់ , រ៉ា អូស្ត្រាលី , ចោរចិត្តធម៌ , ចោប្លន់អ្នកមានជួយអ្នកក្រ

ឧបករណ៍ប្រេីប្រាស់ ៖ កាំភ្លេីង ឡុក ស , ឧបករណ៍តកាណុង , គ្រាប់បែក ខ្សែគាថា កន្សែងយន្ត កូនក្រក ខ្នាយតាន់

អវសាន្ត ៖ ស្លាប់ថ្ងៃទី ១១ សីហា ឆ្នាំ ២០០០ ក្រោយប្រយុទ្ធស៊ីសាច់ហុតឈាមនឹងកម្លាំងព្រហ្មទណ្ឌ រួមទាំងកម្លាំងប៉េអឹមក្រុង។

នាយកការិយាល័យព្រហ្មទណ្ឌបេអឹមក្រុង ធ្លាប់បានធ្វើសេចកី្តសនិ្នដ្ឋានថា រ៉ាស្មាច់នេះ គឺជាឧក្រិដ្ឋជនថ្នាក់អន្តរជាតិ ហើយធ្លាប់ធ្វើទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនអន្តរជាតិ ។ រ៉ាស្មាច់បានប្រើមធ្យោយទំនើបដើម្បីធ្វើសកម្មភាពដូចជា គ្រាប់បែក កាំភ្លើងខី្លម៉ាក់ឡុក ដែលមានតម្លៃចាប់ពី២ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ ។ រ៉ាស្មាច់​ មានលិខិតឆ្លងដែន៦ ហើយក៏មានកន្សែងយ័ន និងកូនក្រញីឈ្មោដើម្បីការពារខ្លួនផងដែរ ។

មនុស្សដែលស្គាល់ រ៉ាស្មាច់ធ្លាប់បាននិយាយថា រ៉ាស្មាច់ ជាមនុស្សស្លូតបូត សុភាពរាបសារ ប៉ុន្តែម៉ត់ចត់ ។ រ៉ាស្មាច់ ខិតខំធ្វើបុណ្យយ៉ាងច្រើន ដើម្បីលាងបាកកម្ម ដោយបានកសាងវិហារ និង ក្លោងទ្វារវត្ត រួចដាក់ឈ្មោះខ្លួន ។ ក្នុងការធ្វើបុណ្យម្តងៗ រ៉ាស្មាច់តែងតែយកលុយដែលមានបានពីអំពើអាក្រុក់នោះ ទៅដាក់ទាន និងជូនចាស់ទុំ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.