បុរសមានប្រពន្ធ២នាក់ សុទ្ធតែស្រស់ស្អាត បានចែករំលែកអាថ៌កំបាំងដ៏ពិសេសមួយនេះ ដែលធ្វើឲ្យប្រពន្ធទាំង២ រស់នៅដោយ មិនចេះឈ្លោះគ្នា

David

បុរសជនជាតិថៃ ដែលមានភរិយា២នាក់យ៉ាងស្រស់ស្អាត រួមជាមួយនឹងកូនៗទាំង៩នាក់ត្រូវបានស្ថានីយ៍ទូរទស្សន៍ថៃអញ្ជើញទៅផ្តល់បទសម្ភាសន៍ ដើម្បីឲ្យពួកគាត់រៀបរាប់ពីជីវិតស្នេហាពិតរបស់ពួកគាត់។ តាមរយៈបទសម្ភាសន៍បានបង្ហាញការពិតថា បុរសជាប្តីមានឈ្មោះ​ ​Manop Nuttayothin អាយុ៤២ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងបន្លាសរថយន្តគ្រប់ប្រភេទ ។

សព្វថ្ងៃនេះគាត់កំពុងរស់នៅជាមួយប្រពន្ធទី ២ និងទី ៣ រួមជាមួយនឹងកូន៩នាក់យ៉ាងមានសុភមង្គលបំផុត បន្ទាប់ពីភរិយាទី១របស់លោកបានចែកឋានទៅ ។

មិនមានអី្វ ដែលជាអាថ៌កំបាំងនោះឡើយសម្រាប់ថែរក្សាគ្រួសារមួយនេះ បុរសជាប្តីបានបែងចែកការងារដាច់ៗពីគ្នា និងផ្តល់ប្រាក់ខែដល់ប្រពន្ធទាំងពីរនាក់ស្មើៗគ្នាផងដែរ ជាពិសេសក៏គាត់តែងផ្គត់ផ្គង់ឲ្យកូនទាំងអស់មានឱកាសទៅរៀន និងមានលុយចាយដូចៗគ្នាផងដែរ ដែលកក្តាទាំងនេះហើយជាគន្លឹះធ្វើឲ្យគាត់អាចរស់នៅជាមួយប្រពន្ធពីរនាក់បានយ៉ាងសប្បាយរីករាយ និងគ្មានជំលោះទាល់តែសោះ។ ក្នុងកិច្ចសម្ភាសន៍ប្រពន្ធទាំងពីរបាននិយាយបែបកំប្លែងលេងថា តាំងពីពួកយើងចាប់ផ្តើមដើរលើវិថីស្នេហា ដែលមានគ្នាបីនាក់នេះមក ពួកយើងមិនដែលឈ្លោះគ្នានោះទេ ហើយទំនាក់ទំនងរបស់ពួកយើងក៏មិនដែលប្រែប្រួលដែរ អ្វីដែលប្រែប្រួលនោះគឺទំហំសុដន់របស់ពួកខ្ញុំ ប្រែពីតូចទៅធំគួរឲ្យស្រលាញ់។ ជាងនេះទៅទៀតប្រពន្ធទាំងពីរបាននិយាយថា ប្តីរបស់ពួកនាងស្រលាញ់កូនៗជាងប្រពន្ធទៅទៀត រាល់ពេលដែលកូនសុំលុយប៉ុន្មានក៏គាត់ឲ្យគ្រប់ចំនួនដែរ តែសម្រាប់ប្រពន្ធវិញពេលខ្លះគាត់ឲ្យមិនដែលគ្រប់តាមការសុំនោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.